• 2019-06-05 08:13:46
  • បាល់ទាត់

Maradona សន្យា​នឹង​ធ្វើ​ឲ្យ​ Man Utd ពី​មុន​មក​វិញ តែ​សុំ​លក់​ Pogba ចោល

  • 2019-06-05 08:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Diego Maradona ជឿជាក់​ថា លោក​គឺ​ជា​​​បុរស​ដែល​​អាច​ទាញ​​ Mancherster United​ ពី​មុន​មក​វិញ ប្រសិន​​ក្លឹប​បញ្ចប់​​ការងារ​ Ole Gunnar Solskjaer ហើយ​លើក​លោក​ជា​អ្នក​ចាត់ការ។

អតីត​វីរបុរស​របស់​អាហ្សង់ទីន បច្ចុប្បន្ន​​កំពុង​ដឹក​នាំ​ក្លឹប​ Dorados ក្នុង​លីគ​ទី​ពីរ​របស់​ម៉ិកស៊ីកូ។ យ៉ាងណាក្ដី លោក​​មាន​ទំនុក​ចិត្ត​ថា លោក​នឹង​អាច​នាំ​ពាន​ពាន​ជូន​ក្លឹប ប្រសិន​បើ​​លោក​អាច​អង្គុយ​កៅអី​ដឹកនាំ​នៅ Old Trafford។ ប៉ុន្តែ Maradona មាន​សំណូមពរ​ខ្លះ​គឺ​ចង់​កែតម្រូវ​ជួរ​កីឡាករ​របស់ Man Utd ដោយ​ចង់​លក់ Paul Pogba ចេញ។ ព្រោះ​លោក​មាន​អារម្មណ៍​ថា Pogba ​​មិន​ប្រឹងប្រែង​​អស់​សមត្ថភាព​ដើម្បី​រក្សា​ក្រុម​​ឡើយ។

“ប្រសិន​បើ Manchester ត្រូវ​ការ​គ្រូ ខ្ញុំ​ជា​បុរស​ចង់​ធ្វើ​វា។ ខ្ញុំ​ដឹង​ថា​ពួក​គេ​លក់​បាន​អាវ​ច្រើន​ជុំ​វិញ​ពិភពលោក ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​ការ​ឈ្នះ​ពាន​​ដូច​គ្នា។ ខ្ញុំ​អាច​ធ្វើ​វា​បាន​ដើម្បី​ពួក​គេ"។ សម្ដី​របស់ Maradona។ អនាគត​របស់ Pogba នៅ​តែ​មិន​ទាន់​ច្បាស់​​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​មាន​បញ្ហា​ខ្លះ​ៗ​ក្នុង​ក្លឹប។ ក្លឹប២​រួម​មាន Real Madrid និង Juventus បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទិញ​យក​កីឡាករ​បារាំង​រូប​នេះ៕ ​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់