• 2019-06-04 09:18:40
  • បាល់ទាត់

យុវជន ISF ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​មក​ពីហុងកុង ​ដក​ស្រង់​បទ​ពិសោធ​

  • 2019-06-04 09:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​បាល់ទាត់​៧៨​នាក់​មក​ពី​ហុងកុង ​(HKFC) បាន​មក​ប្រកួត​មិត្តភាព​ដក​ស្រង់​បទ​ពិសោធ​ជាមួយ​ក្រុម​យុវជន ISF ​នៅ​ទីលាន​អង្គការ​ផ្កាយ​សមុទ្រ​ផ្ទាល់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

ការ​ប្រកួត​មិត្តភាព​នេះ​ដែរ គឺ​ដើម្បី​​នាំ​មក​នូវ​ក្រុម​កុមារ​ចម្រុះ​ដែល​មក​ពី​ប្រទេស​មាន​ស្ថានភាព​សង្គម​និង​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​ ក៏​ដូចជា​បង្ហាញ​ពី​ឥទ្ធិពល​នៃ​កីឡាបាល់ទាត់​ក្នុង​ការ​បង្រួប​បង្រួម​កីឡាករ​ដែល​មាន​សញ្ជាតិ​និង​ភាសា​ខុស​ៗ​គ្នា​ ដោយ​បង្ហាញ​ពី​សមភាព​នៅ​លើ​ទីលាន​។

ការ​ប្រកួត​ប្រជែង​នេះ​ក៏​ស​បញ្ជាក់​ថា​កីឡា​គឺ​ជា​ភ្នាក់ងារ​ដ៏​សំខាន់​មួយ​ក្នុង​ការ​កសាង​សន្តិភាព​ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ក្នុង​ការ​ទទួល​យក​ការ​ប្រកួត​ប្រជែង​ ស្រប​ពេល​សម្ដែង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ អ្នកស្រី ជួប​ វិច្ឆិកា​ អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការ​ផ្កាយ​សមុទ្រ​ ISF ​បាន​លើក​ឡើង​ថា​ "ខ្ញុំ​ជឿជាក់​ថា​កីឡា​បាល់ទាត់​គឺ​ជា​មធ្យោបាយ​ដ៏​សំខាន់​សម្រាប់​ការ​ផ្លាស់​ប្តូរ​សង្គម​មួយ ​វា​មិន​ត្រឹម​តែ​អាច​បង្រួប​បង្រួម​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​សក្ដានុពល​ក្នុង​ការ​បង្រៀន​ជំនាញ​ជីវិត​សំខាន់​ៗ"។​

HKFC ​ដែល​ជា​ក្លឹប​កីឡា​ឯកជន​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់ ​ថា​ជា​ក្លឹប​កីឡា​ដ៏​ល្អ​បំផុត​មួយ​នៅ​អាស៊ី ​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​កម្ម​វិធី​កីឡា​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ​នៅ​ឆ្នាំ​នេះ ​ក្លឹប​នេះ​នឹង​បញ្ចូន​សមាជិក​របស់​ខ្លួន​ចំនួន​១៧០​នាក់ ​ធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំពេញ​ រួម​មាន​ទាំង​អ្នក​គាំទ្រ​កីឡាករ ​និង​គ្រូ​បង្វឹក​សម្រាប់​ក្រុម​កុមារា ​និង​កុមារី ​U10,​ U12 & ​U14​ ដែល​នឹង​ប្រកួត​ប្រជែង​នៅ​លើ​ទីលាន​វាលស្មៅ​របស់​អង្គការ​ផ្កាយ​សមុទ្រ​ISF ​ដែល​ជា​ម្ចាស់​ផ្ទះ៕​

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី