- 2019-06-03 13:06:49
- បាល់ទាត់
Kane ប្ដេជ្ញាចិត្តយកពាន UEFA Nations League ជូនអង់គ្លេសឲ្យបាន
- 2019-06-03 13:06:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kane ប្ដេជ្ញាចិត្តយកពាន UEFA Nations League ជូនអង់គ្លេសឲ្យបាន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Tottenham Hotspur កីឡាករ Harry Kane បានលើកឡើងប្រាប់គេហទំព័រ UEFA ថា ខ្លួននឹងជួយក្រុមជម្រើសជាតិអង់គ្លេសបញ្ចប់គ្រោះមិនឈ្នះពាន តាមរយៈឈ្នះពាន UEFA Nations League។
Kane បាននិយាយថា៖ " វាជាព្រឹត្តិការណ៍ថ្មីមួយ ប៉ុន្តែវាជាឱកាសក្នុងការឈ្នះពានក្នុងអាវរបស់អង់គ្លេស ហើយឆ្នាំ១៩៦៦ (ឆ្នាំអង់គ្លេសឈ្នះ World Cup) មានរយៈពេលយូរណាស់ហើយ។ យើងទាំងអស់ចង់ឈ្នះពាន និងចែករំលែកជាមួយនឹងអ្នកគាំទ្រ " ។
កីឡាកររូបនេះបានបន្តថា៖ " ជាកីឡាករម្នាក់ អ្នកចង់នាំយកភាពសប្បាយរីករាយឲ្យអ្នកគាំទ្រ។ ខ្ញុំគិតថា បើពួកយើងបានឈ្នះ វានឹងក្លាយជារឿងបន្តក្នុងការសម្រេចបានកិច្ចការធំនៅពេលអនាគត " ។
ក្រុមជម្រើសជាតិអង់គ្លេសធ្លាប់ឈ្នះពានតែមួយគត់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយពាននោះគឺ FIFA World Cup ដែលពួកគេឈ្នះនៅឆ្នាំ១៩៦៦៕