• 2019-06-03 11:45:47
  • បាល់ទាត់

Van Gaal៖ ចំណេះ​ដឹង​បាល់ទាត់​របស់ CEO ក្លឹប Man Utd គឺ​សូន្យ​តែ​ម្ដង

  • 2019-06-03 11:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Louis van Gaal បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នាយក​ប្រតិបត្តិ​របស់​ក្លឹប​ Manchester United លោក Ed Woodward មិន​មាន​ការ​យល់​ដឹង​ពី​បាល់ទាត់​សោះ ហើយ​ខាង​ក្លឹប​កំពុង​តែ​លិច​លង់​ដោយ​សារ​រូប​លោក​នាយក​ប្រតិបត្តិ​រូប​នេះ។

លោក​បាន​លើកឡើង​ថា​៖ " នៅ Bayern Munich អ្នក​ដែល​កាន់​ខាង​ហ្នឹង​ (នាយក​ប្រតិបត្តិ) ជា​អ្នក​យល់​ដឹង​ផ្នែក​បាល់ទាត់ ដែល​អាច​ជា​អតីត​កីឡាករ​បាល់ទាត់។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ​ដែរ​ " ។

លោក​បាន​បន្ត​ថា​៖ " ចំណែក​ឯ​ករណី​ក្លឹប​ Manchester United វិញ គេ​ដំឡើង​លោក Ed Woodward ដែល​ជា​អ្នក​មាន​ការ​យល់​ដឹង​ពី​បាល់ទាត់​សូន្យ​តែ​ម្ដង​ ហើយ​ជា​អតីត​វិនិយោគិន​ខាង​ធនាគារ ឲ្យ​ធ្វើ​ជា​នាយក​ប្រតិបត្តិ " ។

លោក​បាន​បន្ថែម​ថា​៖ " វា​មិនមែន​ជា​រឿង​ល្អ​ទេ នៅ​ពេល​ដែល​ក្លឹប​ដំណើរ​ការ​ដោយ​ទស្សនៈ​ដឹកនាំ​ផ្នែក​ពាណិជ្ជកម្ម " ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក Van Gaal ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​អ្នក​ចាត់ការ​ក្លឹប​ Manchester United នៅ​ឆ្នាំ២០១៤ ហើយ​ត្រូវ​បញ្ចប់​ការងារ​នៅ​ ២​ឆ្នាំ​ក្រោយ ពោល​គឺ​នៅ​ឆ្នាំ២០១៦៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់