- 2019-06-03 08:08:52
- បាល់ទាត់
គ្រូ ស្វាយរៀង និយាយយ៉ាងណាក្រោយឈ្នះវិសាខា ឡើងកំពូលតារាងវិញ
- 2019-06-03 08:08:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ ស្វាយរៀង និយាយយ៉ាងណាក្រោយឈ្នះវិសាខា ឡើងកំពូលតារាងវិញ
ចន្លោះមិនឃើញ
ក្រុមព្រះខ័នរាជស្វាយរៀង បានឡើងកំពូលតារាងលីគកំពូលកម្ពុជាវិញហើយ ក្រោយពីយកឈ្នះលើក្រុម វិសាខា ក្នុងលទ្ធផល ៥-៣ នាការប្រកួតយប់មិញនេះ។
ស្វាយរៀងបានឡើងកំពូលតារាងវិញ ក្រោយបាន៣ពិន្ទុពីវិសាខា ខណៈ ដែលក្រុមណាហ្គាវើល បាត់៣ពិន្ទុក្នុងសប្ដាហ៍ទី១០ ដោយសារតែចាញ់ក្រុមបឹងកេត ២-០។ ការបានឡើងលើកំពូលតារាងវិញ និងបន្ដកំណត់ត្រាមិនចាញ់សោះនេះ លោក Conor Nestor បញ្ជាក់ថាគ្រប់យ៉ាងគឺដោយសារតែកីឡាករក្នុងក្រុមទាំងអស់ប្រឹងប្រែងនិងមានការតាំងចិត្តខ្ពស់សម្រាប់អ្នកគាំទ្រ។
ជ័យជម្នះយប់មិញ ទាំងក្រុមអ្នកគាំទ្រ និងកីឡាករផ្ទាល់ ខិតខំខ្លាំងណាស់ដើម្បីបានជ័យជម្នះសម្រាប់ គ្រីយ៉ា លើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តឱ្យគេដែលបានបាត់បង់ប្អូនប្រុសក្នុងគ្រោះថ្នាក់ចរាចរណ៍។ សម្រាប់លទ្ធផលតារាងចំណាត់ថ្នាក់វិញ លោក Conor នៅមិនទាន់អាចនិយាយអ្វីបានទេ ត្បិតអីនៅសល់ការប្រកួតច្រើនទៀត ខណៈដែលក្រុមទាំងអស់ក៏ប្រកួតប្រជែងខ្លាំងណាស់ដែរ៕
រូបភាព៖ CNCC