• 2019-05-30 03:23:32
  • បាល់ទាត់

Bayern Munich ជះ​៨០​លាន​អឺរ៉ូ ចង់​ទិញ Dybala ពី Juventus

  • 2019-05-30 03:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Rodriguez រំពឹង​​អាច​​នឹង​ចាកចេញ​ពី Bayern Munich ក្នុង​រដូវ​ក្ដៅ​នេះ ដូច្នេះ​ក្លឹប​​កំពុង​តាម​រក​អ្នក​ជំនួស។ Bayern បាន​ស្នើ​៨០​លាន​អឺរ៉ូ​ទៅ​កាន់ Juventus ដើម្បី​ផ្ទេរ​យក Paul Dybala។

Dybala ត្រូវ​បាន​គេ​ជឿជាក់​​មិន​សូវ​សប្បាយ​ចិត្ត​ក្នុង​ទីក្រុងTurin ត្បិត​ទើប​តែ​ឈ្នះ​ពាន Serie A ជាមួយ​ក្រុម​រហស្សនាម​ Old Lady រដូវ​កាល​នេះ។ យោង​តាម​កាសែត​អ៊ីតាលី Corriere dello Sport ក្លឹប Bayern ​បាន​ធ្វើ​ការ​ទំនាក់ទំនង​​ជាលើក​ដំបូង​ជាមួយ Juventus។

Juventus បាន​បើក​ការ​ចរចា​​សម្រាប់​ការ​ចាកចេញ​ខ្សែ​ប្រយុទ្ធ​របស់​ពួក​គេ។ តម្លៃ​ខ្លួន​របស់ Dybala ត្រូវ​បាន​ក្រុម​សេះ​បង្កង់​ Juventus កំណត់​១០០​​លាន​អឺរ៉ូ ខុស​គ្នា​​២០​លាន​អឺរ៉ូ​ដែល Bayern ហ៊ាន​ឲ្យ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់