• 2019-05-27 13:39:59
  • បាល់ទាត់

Morata មិន​ចង់​ត្រលប់​មក​ Chelsea តែ​ចង់​បន្ត​ជាមួយ Atletico

  • 2019-05-27 13:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​កីឡាករ​ Alvaro Morata បាន​លើកឡើង​ប្រាប់​សារព័ត៌មាន​ Marca ថា​ ខ្លួន​គិត​ច្បាស់​ហើយ​ថា​ ខ្លួន​នឹង​បន្ត​ជាមួយ​ក្លឹប​ Atletico Madrid។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​គិត​ច្បាស់​ហើយ​ថា​ ខ្ញុំ​នឹង​បន្ត​នៅ​ទីនេះ (Atletico Madrid) ហើយ​មិន​ដែល​គិត​ថា​ ចេញ​ពី​ទីនេះ​ឡើយ។ ខ្ញុំ​ចង់​ឲ្យ​មាន​ដំណោះស្រាយ​បាន​លឿន​កាន់​តែ​ឆាប់​ កាន់​តែ​ល្អ (សំដៅ​លើ​ពី​បំណង​ចង់​ឲ្យ​ក្លឹប​ Atletico Madrid ទិញ​ខ្លួន​ផ្ដាច់​ពី​ក្លឹប​ Chelsea) '' ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ Atletico Madrid ហើយ​ខ្ញុំ​ចង់​ចំណាយ​ពេល​ដែល​មាន​ក្នុង​អាជីព​របស់​នៅ​ជាមួយ​ក្លឹប​នេះ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​រូប​នេះ​ ត្រូវ​បាន​ផ្ទេរ​មក​លេង​នៅ​ក្លឹប​ Atletico Madrid ពី​ក្លឹប​ Chelsea ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ កាល​ពី​ខែ​មករា​ ឆ្នាំ២០១៩​ កន្លង​ទៅ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់