• 2019-05-27 07:01:29
  • បាល់ទះ

ប្រកួត​ចុង​ក្រោយ បាល់ទះ​វិសាខា​ ប៉ះ​ក្រុម​ ARMY ​ថៃ​ ល្ងាច​នេះ​មាន​ Live​ ទៀត​ផង​

  • 2019-05-27 07:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​តាម​ និង​ទស្សនា​កីឡា​បាល់ទះ​ អាច​មើល​បាន​ល្ងាច​នេះ​ ក្រុម​បាល់ទះ​វិសាខា​​កម្ពុជា ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ចុង​ក្រោយ​ហើយ​ ជា​មួយ​ក្រុម​ខ្លាំង​ ARMY​ របស់​ថៃ​ ហើយ​មាន​ Live​ លើក​ផេក​ផង​ដែរ។​

រូបលោកគ្រូ សាន សុក្រិត

តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​បង្វឹក​របស់​វិសាខា​ បាន​បញ្ជាក់​ថា​ ល្ងាច​នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​ហើយ​ សម្រាប់​ក្រុម​របស់​លោក​នៅ​ឯ​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃ​នេះ។​ កូន​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ទាំង​ការ​សម្រាក​ និង​ហូបចុក​ បើ​ទោះ​ជា​ប៉ុន្មាន​ថ្ងៃ​នេះ​ប្រកួត​៣លើក​រួច​ហើយ​ក៏​ដោយ។​

រូបលោកគ្រូ សាន សុក្រិត

គ្រូ​របស់​វិសាខា​ ខាង​លើ​បន្ថែម​ទៀត​ថា​ ចំពោះ​សមត្ថភាព​ក្រុម​ ARMY​ របស់​ថៃ​នេះ​ក៏​ល្អ​ដែរ​ មិន​ដឹង​ថា​ល្ងាច​នេះ​ គ្រូ​បង្វឹក​របស់​គេ​ដាក់​កីឡាករ​ណា​ខ្លះ​នោះ​ឡើយ​ ហើយ​ក៏​មិន​ដឹង​ថា​ដាក់​ឈុត​មួយណា​នោះ​ដែរ​ ព្រោះ​ក្រុម​ថៃ​មួយ​នេះ​ មាន​២ឈុត​ឯណោះ។​ បើ​ទោះ​ជា​ក្រុម​របស់​លោក​(វិសាខា)​ ធ្លាប់​ឈ្នះ​ ៣-០​ កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ ពាន​ ខ​ របស់​ថៃ​ កាល​ពី​ឆ្នាំ​មុន​ក៏​ដោយ​ ប៉ុន្តែ​លើក​នេះមិន​ទាន់​ហ៊ាន​និយាយ​ណា​ទេ​ ព្រោះ​ក្រុម​ ARMY​ មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​មែនទែន។​

រូបលោកគ្រូ សាន សុក្រិត

រំលឹក​ដែរ​ថា​ ការ​ប្រកួត​របស់​ក្រុម​បាល់ទះ​វិសាខា​ នា​ល្ងាច​នេះ​ជា​ការ​ប្រកួត​លើក​ទី៤​ហើយ​សម្រាប់​ក្រុម​មួយ​នេះ​ រយៈ​ពេល​ជិត​១០​ថ្ងៃ​ នៃ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លាស់ប្ដូរ​បទ​ពិសោធ​នៅ​ឯ​ប្រទេស​ថៃ។​ ការ​ប្រកួត​ជា​មួយ​ក្រុម​បាល់ទះ​ ARMY​ របស់​ថៃ​ នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​៤ល្ងាច​តទៅ​ ហើយ​ក៏​មាន​ Live​ លើក​ផេក​ផ្លូវ​ការ​របស់​វិសាខា​(ក្លឹប​បាល់ទះវិសាខា)​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់