- 2019-05-22 02:42:12
- បាល់ទាត់
ជំងឺជាន់ជំងឺ! ប្រពន្ធ Casillas បានប្រកាសខ្លួនកើតជំងឺមហារីកក្រពេញអូវែ
- 2019-05-22 02:42:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺជាន់ជំងឺ! ប្រពន្ធ Casillas បានប្រកាសខ្លួនកើតជំងឺមហារីកក្រពេញអូវែ
ចន្លោះមិនឃើញ
ប្រពន្ធរបស់អ្នកចាំទី Iker Casillas បានទម្លាយឲ្យដឹង នាងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញអូវែ ៣សប្ដាហ៍បន្ទាប់ពីអ្នកចាំទីរបស់ Porto មានបញ្ហាជំងឺគាំងបេះដូង។
នាង Sara Carbonero បានប្រកាសដំណឹងនេះនៅថ្ងៃនេះ ដោយសរសេររ៉ាយរ៉ាប់រឿងរ៉ាវលើបណ្ដាញសង្គម។ Saraបាននិយាយថា ប៉ុន្មានថ្ងៃកន្លងទៅ អំឡុងពេលពិនិត្យជំងឺ គ្រូពេទ្យប្រាប់ថា មានកើតដុំមហារីកអូវែ ហើយត្រូវវះកាត់។ ប៉ុន្តែអ្វីៗមិនអីទេ ដោយសារតែនាងបានពិនិត្យឃើញទាន់ពេល និងត្រូវប្រឆាំងជាមួយវាជាច្រើនខែទៅមុខ។
នេះគឺទុក្ខជាន់ទុក្ខសម្រាប់គូស្នេហ៍ទាំងពីរ Casillas បានដួលសន្លប់លើទីលានអំឡុងពេលហ្វឹកហាត់ជាមួយ Porto ដោយសារជំងឺគាំងបេះដង។ តាមសម្ដីរបស់គ្រូពេទ្យជំនាញគេមិនអាចលេងបាល់បានទៀតទេ បន្ទាប់ពីព្យាបាលរួច។ Sara និង Casillas មានចំណងដៃកូនពីរនាក់ ហើយអតីតអ្នកចាំទីរបស់ Real Madrid រូបនេះទើបតែធ្វើខួបកំណើតគម្រប់អាយុ៣៨ឆ្នាំកាលពី២ថ្ងៃមុន៕