- 2019-05-21 00:35:30
- ព័ត៌មាន
Kompany ដឹងខ្លួនថាបាល់ចូលទី Leicester ជាគ្រាប់ចុងក្រោយឲ្យ Man City
- 2019-05-21 00:35:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kompany ដឹងខ្លួនថាបាល់ចូលទី Leicester ជាគ្រាប់ចុងក្រោយឲ្យ Man City
ចន្លោះមិនឃើញ
Vincent Kompany បាននិយាយថាគេដឹងខ្លួនឯងច្បាស់ថាពេលវេលាជាមួយ Manchester City បានឈានដល់ទីបញ្ចប់ហើយ ក្រោយស៊ុតគ្រាប់ជ័យជម្នះជួយក្រុមយកឈ្នះ Leicester ១-០ កាលពីថ្ងៃទី៦ឧសភា។
ខ្សែការពារ និងជាប្រធានក្រុមសញ្ជាតិបែលហ្សិកគិតបែបនេះដោយសារយល់ឃើញថារូបគេមិនអាចធ្វើអ្វីឲ្យលើសពីនេះដើម្បីក្រុមតទៅទៀតទេ គឺបានត្រឹមទុកអនុស្សាវរីយ៍ចុងក្រោយ (គ្រាប់ជួយក្លឹបឈ្នះ Leicester) ដល់ក្លឹប និងអ្នកគាំទ្រក្រោយចំណាយពេល១១ឆ្នាំនៅទឹកដី Etihad។
នៅក្នុងពិធីហែពានធំ៣មាន Premier League, FA Cup, League ចំពោះមុខអ្នកគាំទ្រជាច្រើនម៉ឺននាក់ Kompany បាននិយាយថា៖ "វាគឺជាពេលវេលាដែលសមស្របដើម្បីនិយាយពាក្យលា"។ កីឡាករវ័យ៣៣ឆ្នាំនឹងចាកចេញពី City ទៅកាន់ក្លឹបនៅស្រុកកំណើត Anderlecht ដើម្បីធ្វើជាកីឡាករ និងអ្នកចាត់ការនៅទីនោះ៕