- 2019-05-17 08:58:13
- បាល់ទាត់
ក្ដៅៗ! Iker Casillas នឹងចូលនិវត្តន៍ពីបាល់ទាត់ ក្រោយចំណាយពេល២១ឆ្នាំ
- 2019-05-17 08:58:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! Iker Casillas នឹងចូលនិវត្តន៍ពីបាល់ទាត់ ក្រោយចំណាយពេល២១ឆ្នាំ
ចន្លោះមិនឃើញ
អ្នកចាំទី Iker Casillas នឹងសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ បន្ទាប់ពីចំណាយពេលលើទីលានអស់២១ឆ្នាំ ដោយសារមូលហេតុគាំងបេះដូងកាលពីដើមខែនេះ ហើយការប្រកាសជាផ្លូវការនឹងធ្វើឡើងឆាប់ៗ។
កីឡាករដែលធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិអេស្ប៉ាញ១៦៧ប្រកួតបានព្យួរស្រោមដៃនៅវ័យ៣៧ឆ្នាំ ធ្លាប់ឈ្នះពាន La Liga៥ដង និង World Cup ម្ដង។ Casillas បានចំណាយពេល៤រដូវកាលចុងក្រោយជាមួយ Porto ក្រោយលេងនៅ Real Madrid អស់១៥ឆ្នាំ។
កាលពីដើមខែឧសភា Casillas ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយមានបញ្ហាគាំងបេះដូងអំឡុងពេលហ្វឹកហាត់ជាមួយ Porto។ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់បេះដូងឲ្យ Casillas បានយ៉ាងជោគជ័យនិងបញ្ជាក់ប្រាប់ថា គេមិនអាចលេងបាល់បានបន្តទៀតទេ៕