• 2019-05-17 07:34:46
  • បាល់ទាត់

Inter Milan និង Juventus តើ​ឲ្យ Sanchez ជ្រើសរើស​មួយ​ណា?

  • 2019-05-17 07:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez គ្រោង​នឹង​ចាកចេញ​ពី Old Trafford ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ធ្លាក់​ទម្រង់​លេង​ខ្លាំង​ចាប់​តាំង​ផ្ទេរ​ពី Arsenal កាល​ពី​ខែ មករា ឆ្នាំ ២០១៨។

ក្លឹប​នៅ​អ៊ីតាលី Inter Milan ត្រូវ​បាន​គេ​ចង់​ដឹង​ថា​ចាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​ឈីលី ប៉ុន្តែ​ពេល​នេះ​ក្លឹប​យក្ស​ Juvetus ក៏​បាន​ចូល​ខ្លួន​មក​ប្រជែង​ផង​ដែរ ក្រោយ​មាន​ការ​ពិភាក្សា​ជាមួយ​​ភ្នាក់ងារ​និង​ក្រុម Man Utd។ ប្រាក់បៀវត្សរ៍​របស់ Sanchez ជា​រនាំង​ធំ​ក្នុង​ការ​ដោះដូរ ហើយ​ក្លឹប​យក្ស​របស់​អ៊ីតាលី​ទាំង​ពីរ​ចង់​ឲ្យ​​កីឡាករ​វ័យ​៣០​ឆ្នាំ​យល់​ព្រម​កាត់​បន្ថយ​តម្លៃ​ពលកម្ម។

ក្រៅ​ពី Alexis Sanchez ក្លឹប Inter Milan ក៏​បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​របស់ Manchester United ម្នាក់​ទៀត​គឺ Romelu Lukaku។ ទាំង​ Sanchez និង Lukaku សុទ្ធសឹងតែ​មិន​ស្ថិត​ក្នុង​ជម្រើស​ចង់​បាន​របស់​អ្នក​ចាត់​ការ Ole Gunnar Solskjaer៕ ​

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់