• 2019-05-13 02:36:45
  • បាល់ទាត់

លីគ​អង់គ្លេស​ឆ្នាំ​នេះ ​មាន Top Scorer ​ដល់​ទៅ​៣​នាក់​ឯ​ណោះ

  • 2019-05-13 02:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បិទ​បញ្ចប់​រដូវ​កាល​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ ​គេ​បាន​រក​ឃើញ Top Scorer ​នា​រដូវ​កាល​នេះ​ហើយ ​ដោយ​មាន​ដល់​ទៅ​៣​នាក់​ឯ​ណោះ។

កីឡាករ​៣​នាក់​ដែល​ទទួល​បាន​ពាន​រង្វាន់​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នោះ គឺ Aubameyang , Mané ​និង​ Mohamed Salah ​ដែល​រក​បាន​២២​គ្រាប់​ដូច​គ្នា។ មុន​ការ​ប្រកួត​ចុង​ក្រោយ​នេះ ​Salah ​ជា​អ្នក​ឈរ​នៅ​កំពូល​តារាង ​ព្រោះ​រក​បាន​២២​គ្រាប់​មុន​គេ។ យ៉ាងណាមិញ Mane ​រក​បាន​២​គ្រាប់ ​និង Aubameyang ​រក​បាន​២​គ្រាប់​ដែរ​ឱ្យ Arsenal ​នៅ​យប់មិញ ធ្វើ​ឱ្យ​រួបគេ​បាន​ឱកាស​ក្លាយ​ជា Top Scorer ​២២​គ្រាប់​ស្មើ​គ្នា​ដល់​ទៅ​៣​នាក់​តែ​ម្ដង។

ដោយ​ឡែក Sergio Aguero ​វិញ ​រក​បាន​ត្រឹម​២១​គ្រាប់​ប៉ុណ្ណោះ​នា​រដូវ​កាល​នេះ ខណៈ​ដែល​ការ​ប្រកួត​ចុង​ក្រោយ​នោះ ​រូបគេ​មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់