• 2019-05-08 08:27:54
  • ព័ត៌មាន

Mourinho ទស្សន៍ទាយ​យ៉ាង​ណា​សម្រាប់​គូ​ Ajax និង​ Spurs យប់​នេះ?

  • 2019-05-08 08:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​ដ៏​ជក់ចិត្ត​មួយ​គូ​ទៀត​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League នឹង​ធ្វើ​ឡើង​នៅ​រាត្រី​នេះ​រវាង​ Ajax និង​ Tottenham Hotspur វេលា​ម៉ោង​២​រំលង​អាធ្រាត្រ។​

កាល​​ជើង​ទី​មួយ​ Spurs បាន​ចាញ់​ក្រោម​ដៃ​របស់​ Ajax ក្នុង​ដី​ខ្លួន​ឯង​ ១-០ រួច​ហើយ​ដូច្នេះ​ប្រាកដ​ណា​ចប់​នេះ​នឹង​ក្លាយ​ជា​ប្រកួត​ដ៏​តានតឹង​សម្រាប់​ក្រុម​លោក​ Pochettino ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ប្រទេស​ហូឡង់។​ ពាក់ព័ន្ធ​នឹង​ប្រកួត​នេះ​ Mourinho អតីត​អ្នក​ចាត់ការ​ Man Utd ប្រាប់​ឲ្យ​ដឹង​ថា​លោក​ពិបាក​នឹង​ស្មាន​ថា​ក្រុម​ណា​ជា​អ្នក​ឈ្នះ​ណាស់។​

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ដែល​ទាយ​ថា​ Liverpool ទម្លាក់​ Barca មើល​ឃើញ​ថា​គូ​យប់​នេះ​មាន​គីឡូ​ប្រហាក់ប្រហែល​គ្នា​។ "វា​ពិត​ជា​ពិបាក​នឹង​ទាយ​ថា​ក្រុម​ណា​ឈ្នះ។​ បើ​មើល​លើ​ប្រវត្តិសាស្ត្រ​ Ajax គឺ​ធ្វើ​បាន​ល្អ​នៅ Champions League។ Spurs ក៏​ល្អ​ដូចគ្នា។ ប្រកួត​មុន​ពួកគេ​អត់​ Kane និង​ Son តែ​ប្រកួត​នេះ Son នឹង​មក​វិញ"។ Mourinho និយាយ​ដូច្នេះ៕

ប្រភព៖ Manchestereveningnews អត្ថបទ៖ រ័ត្ន

មតិយោបល់