• 2019-05-08 02:41:50
  • បាល់ទាត់

Suarez ​ថា Barcelona ​លេង​ដូច​កូន​ក្មេង ទើប​ចាញ់ Liverpool ​៤-០​

  • 2019-05-08 02:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Suarez ​ថា​ក្រុម Barcelona ​លេង​ដូច​កូន​ក្មេង ឬ​ថ្នាល​យុវជន ​ទើប​បាន​ជា​បរាជ័យ​ធ្ងន់ ៤-០ ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្រុម Barcelona ​ចាញ់ Liverpool ​នៅ​យប់មិញ​នេះ គឺ​សឹង​តែ​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មែន ព្រោះ​ជើង​ទី​១ ​ឈ្នះ​ដល់ ៣-០ ​ហើយ មិន​សម​ណា​ជើង​ទី​២ ​ចាញ់​វិញ ៤-០ ដូច្នេះ​ទេ។ យ៉ាងណាមិញ ​បើ​មើល​ទៅ​លើ​ការ​លេង​វិញ ​ឃើញ​ថា​ជើង​ទី​២​នេះ ​ក្រុម​ហង្ស​ក្រហម​ទាំង​អស់​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​លេង​ខ្លាំង​ណាស់ ​ទើប​បាន​ជា​លទ្ធផល​ដែល​ពួកគេ​ទទួល​បាន​គឺ​ឡើង​ទៅ​វគ្គ​បន្ដ​ដូច្នេះ។

សម្រាប់ Suarez ​អតីត​កីឡាករ Liverpool ​វិញ ​ក៏​និយាយ​ពី​ប្រកួត​ខាង​លើ​ដែរ​ថា​៖ “សម្រាប់​៤​គ្រាប់​ដែល​ពួកគេ​រក​បាន ​យើង​មើល​ទៅ​ដូច​ជា​ក្មេង​នៅ​សាលា​អីចឹង ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់​សម្រាប់​ការ​រិះគន់​ដែល​នឹង​កើត​មាន​ដូច​គ្រាប់​ទឹក​ភ្លៀង​មក​លើ​យើង។ យើង​ពិត​ជា​ពិបាក​ចិត្ត ​យើង​ឈឺ​ចាប់​ច្រើន”៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់