• 2019-05-07 03:28:51
  • បាល់ទាត់

បឹង​កេត ​ត្រៀម​បង្កើត​ក្រុម​បាល់ទាត់​នារី​ឆាប់​ៗ​នេះ​

  • 2019-05-07 03:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹង​កេត ​មាន​គម្រោង​ជ្រើសរើស​កីឡា​ការិនី​បាល់ទាត់ ដើម្បី​បង្កើត​ជា​ក្រុម​បាល់ទាត់​មួយ ​ក្នុង​ន័យ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នារី​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣។

រូបភាព៖ ក្លឹបបឹងកេត

បើ​តាម​លោក បែ មករា ​អ្នក​ចាត់ការ​ទូទៅ​ក្រុម​បឹង​កេត បាន​បញ្ជាក់​ថា​នៅ​ខែ​៧​ខាង​មុខ​នេះ ​ក្រុម​បឹង​កេត​នឹង​ធ្វើ​ការ​ជ្រើស​រើស​ថ្នាល​នារី​អាយុ​ក្រោម​១៧​ឆ្នាំ ដើម្បី​បង្កើត​ជា​ក្រុម​បាល់ទាត់​យុវនារី​មួយ​ក្រុម។ ការ​ជ្រើសរើស​និង​បង្កើត​ក្រុម​នារី​នេះ គឺ​ដើម្បី​ស្វែង​រក​កីឡា​ការិនី​ល្អ​ៗ ​ចូល​រួម​ជួយ​ជម្រើស​ជាតិ​នារី​កម្ពុជា ​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​២០២៣​ខាង​មុខ​នេះ។

បាល់ទាត់​នារី​នៅ​កម្ពុជា ​ពុំ​ទាន់​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​នោះ​ទេ។ ជាក់​ស្ដែង​គេ​សង្កេត​ឃើញ​មាន​ក្លឹប​ភ្នំពេញ​ក្រោន​មួយ ដែល​មាន​ក្រុម​បាល់ទាត់​នារី​ល្អ​ៗ ​និង​មាន​ឱកាស​បាន​ជាប់​ជម្រើស​ជាតិ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក ជាមួយ​ក្រុម​នៅ​បាទី​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់