- 2019-05-07 02:20:46
- បាល់ទាត់
កីឡដ្ឋានបឹងកេតអាចមិនទាន់ការប្រកួតលីគជើងទី២
- 2019-05-07 02:20:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានបឹងកេតអាចមិនទាន់ការប្រកួតលីគជើងទី២
ចន្លោះមិនឃើញ
កីឡដ្ឋានបាល់ទាត់របស់បឹងកេតអាចនឹងរួចរាល់មិនទាន់សម្រាប់ការប្រកួតជើងទី២នៃលីគបាល់ទាត់កំពូលកម្ពុជា។ នេះបើយោងតាមប្រធានក្លឹបបឹងកេតដែលប្រាប់ឲ្យដឹង។
លោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេតបានចុះទៅពិនិត្យការកសាងកីឡដ្ឋានផ្ទាល់ខ្លួនដែលស្ថិតនៅបឹងស្នោរ ខណ្ឌច្បារអំពៅកាលពីសប្តាហ៍មុន។ លោកស្រីបានប្រាប់ថា តាមគម្រោងគឺការកសាងឲ្យទាន់ទាន់ជើងទី២នៃលីគបាល់ទាត់កម្ពុជាឆ្នាំ២០១៩ ប៉ុន្តែរហូតដល់ពេលនេះប្រហែលជាមិនទាន់ទេ។
ម្ចាស់ក្លឹបបឹងកេតបានបញ្ជាក់ថា កាលពីមុនចូលឆ្នាំដើររកទិញស៊ីម៉ងត៍ និងថ្មមិនបានគ្រាប់គ្រាន់ ពីព្រោះតម្រូវការស៊ីម៉ងត៍ និងថ្មច្រើនលើសលប់នៅភ្នំពេញ។ ម្យ៉ាងទៀត ពេលចូលឆ្នាំកម្មករបានទៅស្រុកច្រើនថ្ងៃដែលធ្វើឲ្យការកសាងយឹតយាវខ្លះ។
តាមការគ្រោងទុក បឹងកេតត្រូវបើកទ្វារកីឡដ្ឋានថ្មីរបស់ខ្លួនទទួលក្រុមភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ដែលជាការប្រកួតជើងទី២នៃលីគកំពូលកម្ពុជា ប៉ុន្តែប្រហែលជាមិនអាចដំណើរការដូចការគ្រោងទុកឡើយ៕