• 2019-05-06 01:44:05
  • បាល់ទាត់

Man Utd អស់​ឱកាស​ប្រជែង​ Top 4 ក្រោយ​ធ្វើ​មិន​បាន​ល្អ​ជាមួយ​ក្រុម​បាត​តារាង

  • 2019-05-06 01:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United បាត់បង់​ឱកាស​ប្រជែង​ដណ្ដើម​កៅអី​ក្រុម​កំពូល​ទាំង​៤​ទៅ​ហើយ បន្ទាប់​ពី​ប្រកួត​សប្ដាហ៍​ទី​៣៧​ នៅ Premier League ស្មើ​គ្នា​ជាមួយ Huddersfield ១-១ កាល​ពី​យប់​មិញ។

ក្រុម​ភ្ញៀវ Man Utd ជា​អ្នក​បើក​ការ​នាំ​មុខ​​មុន​ដោយ​កីឡាករ​ Scott McTominay នាទី​ទី​៨ ប៉ុន្តែ​នាទី​៦០​វគ្គ​ទី​ពីរ​ក្រុម​ម្ចាស់​ផ្ទះ Huddersfield ក៏​តាម​ស្មើ​បាន​វិញ​សម្រេច​គ្រាប់​បាល់​ពី​កីឡាករ Isaac Mbenza។ ត្បិត​តែ​​បិសាច​ក្រហម​មាន​សាច់​បាល់​បាន​ច្រើន​ជាង​មែ​ប៉ុន្តែ​​ ពួក​គេ​មិន​អាច​ធ្វើ​អ្វី​បន្ត​លើ​ Huddersfield បាន​ឡើង បញ្ចប់​ការ​ប្រកួត ១-១។

១​ពិន្ទុ​សម្រាប់ Man Utd មិនមែន​ជា​រឿង​ល្អ​ហើយ ព្រោះ​ពួក​គេ​បាត់បង់​ឱកាស​ប្រជែង Top4 ជាមួយ Arsenal និង Spurs ទៅ​ហើយ សល់​តែ​ឱកាស​ទៅ​លេង​នៅ  Europa League រដូវ​កាល​ក្រោយ។ ចំណែក Huddersfield ត្រូវ​លា​ទៅ​ក្របខ័ណ្ឌ Championship៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់