- 2019-05-03 03:29:14
- បាល់ទាត់
Priscilla សង្ឃឹម ១០០% យកឈ្នះលើ នៅ ស្រីពៅ កម្ពុជាបាន
- 2019-05-03 03:29:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Priscilla សង្ឃឹម ១០០% យកឈ្នះលើ នៅ ស្រីពៅ កម្ពុជាបាន
ចន្លោះមិនឃើញ
Priscilla Hertati Lumban Gao បានប្រាប់ Sabay ថាជឿជាក់១០០%ថានឹងអាចយកឈ្នះលើកីឡាការិនីកម្ពុជា នៅ ស្រីពៅ បានក្នុងការប្រកួត ONE Championship នៅប្រទេសឥណ្ឌូណេស៊ីនេះ។
Priscilla Hertati Lumban Gao កីឡាករម្ចាស់ផ្ទះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត។ ខណៈដែលខាងកម្ពុជាវិញ ក៏ត្រៀមខ្លួនដែរ ប៉ុន្តែមិនបានច្រើនដូចប្រកួតមុនឡើយ ព្រោះទើបតែមកពីប្រកួតកីឡាប្រដាល់សកលនៅប្រទេសថៃ។ Priscilla បានបញ្ជាក់ថាខ្លួនគេ បានមើលការប្រកួតរបស់ ស្រីពៅ រួចមកហើយ ខណៈដែលក្ដីសង្ឃឹមនៅរាត្រីនេះវិញមាន១០០%តែម្ដង។
ត្បិតតែសង្ឃឹមខ្ពស់យ៉ាងនេះក្ដី ប៉ុន្តែ កីឡាការិនីវ័យ៣០ឆ្នាំនេះក៏ដឹងថា ស្រីពៅ ល្អដែរ ដូច្នេះនៅល្ងាចនេះនឹងជក់ចិត្តសម្រាប់អ្នកគាំទ្រមិនខាន។ កីឡាការិនីទាំងពីរនាក់នឹងប៉ះគ្នាក្នុងកម្មវិធី ONE: FOR HONOR នៅទីក្រុងហ្សាការតា។ ការប្រកួតចាប់ផ្ដើមម៉ោង ៦ល្ងាច ដែលក្នុងនោះស្រីពៅ វាយគូទី១០ ចំណែកចាន់ រតនា ដែលត្រូវប៉ះកីឡាករម្ចាស់ផ្ទះដែរនោះ នឹងប្រកួតក្នុងគូទី៤៕