• 2019-05-02 01:50:24
  • បាល់ទាត់

Casillas ផ្ញើ​សារ​ផ្ដាំ​អ្នក​គាំទ្រ ខណៈកំពុង​ដេក​លើក​គ្រែ​មន្ទីរពេទ្យ

  • 2019-05-02 01:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Iker Casilla បាន​ផ្ញើ​សារ​​តាម​រយៈ​បណ្ដាញ​សង្គម​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​មាន​ក្ដី​បារម្ភ​ពី​ខ្លួន បន្ទាប់​ពី​ឭ​ដំណឹង​គេ​មាន​បញ្ហា​គាំទ្រ​បេះដូង អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្លឹប Porot កាល​​ពី​ម្សិលមិញ។

Casillas កំពុង​​ស្ថានភាព​ស្ថិរភាព​ក្នុង​មន្ទីរពេទ្យ ហើយ​ត្រូវ​វះកាត់​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​របស់​គេ។ អតីត​អ្នក​ចាំ​ទី​របស់ Real Madrid បាន​បង្ហោះ​រូប​ខ្លួន​ឯង​មួយ​សន្លឹក​ដែល​កំពុង​ដេក​ក្នុង​មន្ទីរពេទ្យ លើ​បណ្ដាញសង្គម Instagram និង Twiter។

​ភ្ជាប់​ជាមួយ​រួប​បុរស​វ័យ​៣៧​ឆ្នាំ​បាន​សរសេរ​ថា៖ “អ្វី​ៗ​គ្រប់​យ៉ាង​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន។ ជា​រឿង​គួរ​ឲ្យ​ខ្លាច​មួយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ខ្លាំង។ អរគុណ​ខ្លាំង​ណាស់​សម្រាប់​​សារ​របស់​អ្នក​ទាំង​អស់​គ្នានិង​ក្ដី​ស្រឡាញ់”។ Casillas នឹង​មិន​អាច​លេង​ឲ្យ Porot រហូត​ចប់​រដូវ​កាល​កាល ហើយ​ថ្មី​ៗ​នេះ​គេ​ទើប​តែ​ពង្រីក​កុងត្រា​ថ្មី​មួយ​ក្រុម​យក្ស​របស់​ព័រទុយហ្គាល់​មួយ​នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់