• 2019-05-02 00:12:42
  • បាល់ទាត់

សាលា​វេសឡាញ ​ចុះ MoU ​ជាមួយ​បឹង​កេត ​ដើម្បី​អភិវឌ្ឍ​ថ្នាល​យុវជន​

  • 2019-05-02 00:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​វេសឡាញ ​បាន​ចុះ​អនុស្សរណៈ​យោគយល់ ​ជាមួយ​ក្លឹប​បាល់ទាត់​បឹង​កេត ​ដើម្បី​អភិវឌ្ឍ​ថ្នាល​យុវជន​ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត ​ជួយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​។

ការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ​ធ្វើ​ឡើង ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ ​ខែ​មេសា ​ឆ្នាំ​២០១៩​ នៅ​ សាខា​សាលា​រៀនវេសឡាញ​ ស្ថិត​នៅ​សង្កាត់​ទឹក​ល្អក់ ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ ​ដើម្បី​រៀប​ចំ​ការ​បណ្តុះ​បណ្តាល ​និង​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់ទាត់​ថ្នាល​យុវជន​របស់​វេសឡាញឱ្យ​ត្រឹម​ត្រូវ​បាន​ក្បួន​បច្ចេកទេស​បាល់ទាត់។

លោក ប៉ិច បូឡែន ប្រធាន​នាយក​ប្រតិបត្តិ​វេសឡាញ ​បាន​និយាយ​ថា​នេះ​ជា​ឱកាស​ល្អ​សម្រាប់​សិស្ស​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ប្រកប​ដោយ​ស្ដង់ដារ​ខ្ពស់​ក្នុង​ការ​លេង​បាល់ទាត់។ ​ជា​ពិសេស​សម្រាប់​សិស្សានុសិស្ស​ណា​ចង់​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់ ​នា​ថ្ងៃ​អនាគត ​ក៏​អាច​សម្រេច​បាន​ដែរ ​នៅ​ពេល​ដែល​រូបគេ​មាន​សមត្ថភាព​ជាមួយ​ក្លឹប​បឹង​កេត។

លោក​ស្រី​ ពុធ ធីតា ​ប្រធាន​នាយក​ប្រតិបត្តិ ​នៃ​ក្លឹប​បាល់ទាត់​បឹងកេត​វិញ ​ក៏​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ចាប់​ដៃ​គូ​ជាមួយ​សាលា​វេសឡាញ​នេះ។ អ្នក​ស្រី​សង្ឃឹម​ថា ​ការ​ជួយ​បណ្ដុះបណ្ដាល​ថ្នាល​យុវជន​នៅ​សាលា​នេះ ​នឹង​ធ្វើ​ឱ្យ​បឹងកេត​ទទួល​បាន​យុវជន​ល្អ​ៗ​ថែម​ទៀត ​ទៅ​ថ្ងៃ​អនាគត៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់