• 2019-04-27 05:46:42
  • បាល់ទាត់

Suarez ​ថា​ខ្លួន​នៅ​តែ​គោរព Liverpool ​ប៉ុន្តែ​នៅ​លើ​ទីលាន​គ្មាន​ទេ​មិត្តភាព​

  • 2019-04-27 05:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez ​បាន​និយាយ​ថា​ខ្លួន​គោរព ស្រលាញ់​ក្រុម Liverpool ​ណាស់ ប៉ុន្តែ​នៅ​លើ​ទីលាន ​គឺ​គ្មាន​ទេ​មិត្តភាព ​និង​ការ​យោគយល់​គ្នា​នោះ។

ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ ​នឹង​ត្រូវ​ជួយ​ក្រុម Barcelona ​លេង​ទល់​ក្រុម​ចាស់​របស់​ខ្លួន Liverpool ​នៅ​ពាន​រង្វាន់ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​ការ​ប្រកួត​ទល់​ក្រុម​ចាស់​នេះ​ដែរ ​ត្រូវ​បាន​គេ​ចោទ​សួរ​សំនួរ​ជា​ច្រើន​ទៅ​លើ Suarez ​ថា​នឹង​មាន​អារម្មណ៍​យ៉ាង​ណា។ សាមី​ខ្លួន ​បាន​ឆ្លើយ​ទៅ​នឹង​សំនួរ​ខាង​លើ​ថា​៖ “ខ្ញុំ​នៅ​តែ​គោរព​ដល់ Liverpool ​ដដែល។ ពួកគេ​បាន​ផ្ដល់​គ្រប់​យ៉ាង​មក​ខ្ញុំ ទើប​ខ្ញុំ​មាន​ថ្ងៃ​នេះ។ ប៉ុន្តែ​ពេល​ឈាន​ដល់​ក្នុង​ទីលាន ​គឺ​យើង​មិន​អាច​អត់​អោន​បាន​ឡើយ​ គ្មាន​ទេ​មិត្តភាព​នៅ​ទីលាន​ប្រកួត”។

កីឡាករ​វ័យ​៣២​ឆ្នាំ​ខាង​លើ ​ធ្លាប់​លេង​ឱ្យ​ក្រុម Liverpool ​ពី​ឆ្នាំ​២០១១​ដល់​២០១៤។ ក្នុង​រយៈ​ពេល​នេះ ​រូបគេ​រក​គ្រាប់​បាល់​បាន​៦៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១១០​ប្រកួត ​និង​មាន​ឱកាស​សឹង​តែ​ជួយ​ក្រុម​នេះ​លើក​ពាន​លីគ​កំពូល​អង់គ្លេស​ទៅ​ហើយ ប៉ុន្តែ​ភ្លាត់​នៅ​ប្រកួត​ជិត​ចប់​លីគ ធ្វើ​ឱ្យ​បាត់​បង់​ឱកាស​នោះ​វិញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់