- 2019-04-20 01:49:34
- បាល់ទាត់
រាប់ពី Torres, Falcao, Morata តើ Higuain ស្ថិតនៅចំណាត់ថ្នាក់ណារបស់ Chelsea?
- 2019-04-20 01:49:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាប់ពី Torres, Falcao, Morata តើ Higuain ស្ថិតនៅចំណាត់ថ្នាក់ណារបស់ Chelsea?
ចន្លោះមិនឃើញ
Gonzalo Higuain ខ្ចីជើងពី AC Milan កាលពីខែមករាមកជំនួស Alvaro Morata ដែលធ្វើមិនបានល្អហើយបានចាកចេញពី Chelsea ទៅកាន់ Atletico Madrid ។
កីឡាករអាហ្សង់ទីនរូបនេះនឹងស្នង Morata ខណៈដែលអាវលេខ៩ប្រៀបបីដូចជាបណ្ដាសានៅក្លឹបតោខៀវក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
Fernando Torres, Radamel Falcao និង Morata សុទ្ធតែគ្មានរាសីទាល់តែសោះ ហើយ Higuain ហាក់ដូចជាកំពុងដើរតាមគន្លងរបស់ពួកគេផងដែរ។
Higuain ជាខ្សែប្រយុទ្ធគ្មានអ្នកណាអាចបញ្ឍប់បានកាលនៅ Napoli ដោយស៊ុតបញ្ចូលទី ៤៣ គ្រាប់ក្នុង១រដូវកាលមុនពេលទៅកាន់ Juventus ក្នុងឆ្នាំ ២០១៦។
ប៉ុន្តែតារាឆ្នើមវ័យ ៣១ ឆ្នាំបានស៊ុតបញ្ចូលទីត្រឹមតែ ៣ គ្រាប់ចាប់តាំងពីមកដល់ Chelseaនៅខែមករា ហើយរកគ្រាប់បានពេលលេងប៉ះ Fulham និង Huddersfield ដែលក្លឹបទាំង២នេះត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League បាត់ទៅហើយ។
ខាងក្រោមនេះគឺជាខ្សែប្រយុទ្ធអាវលេខ៩នៅតោខៀវជិត១ទសវត្សចុងក្រោយ ដែលលេខនេះហាក់បីដូចជាលេខបណ្ដាសាសម្រាប់ក្លឹបតោខៀវ៖
១ Fernando Torres ៖ ៦៥ លានដុល្លារ ២០១១-១៥
ក្រោយពីកីឡាករអេស្ប៉ាញបានផ្ទេរពីក្រុមហង្សក្រហមទៅកាន់តោខៀវកាលពីខែមករាឆ្នាំ២០១១ Torres ក៏បានក្លាយទៅជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតនៅ Premier Leauge។
ធ្លាប់ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតនៅទ្វីបអឺរ៉ុបក្នុងអំឡុងពេលលេងឲ្យ Liverpool អតីតកីឡាករពាក់អាវលេខ៩របស់ Chelsea រកបានតែ១១គ្រាប់ប៉ុណ្ណោះពេញ១រដូវកាលនៅទឹកដី Stamford Bridge។
២ Radamel Falcao ៖ ខ្ចីជើង ២០១៥-១៦
Radamel Falcao ដែលត្រូវបាន Man Utd ខ្ចីជើងពី Monaco ហើយបង្ហាញទម្រង់លេងយ៉ាប់បំផុតដោយស៊ុតបញ្ចូលទីឲ្យបិសាចក្រហមតែ៤គ្រាប់ក្នុងការបង្ហាញខ្លួន ២៦លើក មិនអាចបញ្ឍប់ Chelsea ក្នុងការឆក់យក Falcao បន្តក្នុងលក្ខខ័ណ្ឌខ្ចីជើងបានឡើយ។
ប៉ុន្តែកីឡាករពាក់អាវលេខ៩ថ្មីរបស់ Chelsea ក៏លេងកាន់តែយ៉ាប់ពេលមកដល់ទឹកដី Stamford Bridge ស៊ុតបានតែ១គ្រាប់ក្នុងការបង្ហាញខ្លួន១២ប្រកួត ហើយចំណាយពេលភាគច្រើននៅកៅអីបម្រុងដោយអតីតមិត្តរួមក្រុមរបស់ខ្លួននៅ Atletico Madrid គឺ Diego Costa គឺជាអ្នកបង្ហាញខ្លួននៅលើទីលាន មុនពេលដែល Falcao ត្រលប់ទៅ Monaco វិញ។
៣ Alvaro Morata ៖ ៧៨ លានដុល្លារ ចាប់ពីឆ្នាំ ២០១៧
បង្ហាញខ្លួនដំបូងបន្ទាប់ពី Chelsea ទិញមកក្នុងតម្លៃ៧៨ លានដុល្លារ ថ្លៃគួរសមពី Real Madrid កីឡាករ Alvaro Morata ហាក់បង្ហាញទម្រង់លេងយ៉ាងល្អ ស៊ុតបញ្ចូលទី៨គ្រាប់ និង បញ្ជូនឲ្យគេស៊ុតបាន៤គ្រាប់ក្នុងចំណោម ១១ប្រកួតដំបូងនៅ Premier League។
ក្រោយមកទម្រង់លេងរបស់កីឡាករវ័យ២៦ឆ្នាំធ្លាក់ទៅៗ រហូតធ្វើឲ្យកីឡាកររូបនេះប្តូរអាវពីលេខ៩ ទៅ ២៩ ដោយសង្ឃឹមថានឹងមានហុងស៊ុយ ប៉ុន្តែនៅតែដដែល។
ក្រោយមកកីឡាករអេស្ប៉ាញត្រូវបានដាក់ឲ្យខ្ចីជើងទៅលេងរយៈពេល១៨ខែជាមួយ Atletico Madridជាអតីតក្លឹបចាស់របស់ Morata ក្រោយកីឡាកររូបនេះចាកចេញពីក្លឹបចាស់របស់ខ្លួនអស់រយៈពេល ១២ ឆ្នាំ៕
អាន៖ Spurs ពិចារណាលក់កីឡាករ១២នាក់ រួមនឹង Trippier ផងដែរ
អាន៖ Offside មានប្រវត្តិតាំងពីជាង១៥០ឆ្នាំមុន ព្រោះខ្សែប្រយុទ្ធម្ខាងៗមានរហូតដល់ ៨នាក់