- 2019-04-11 04:28:08
- បាល់ទាត់
ជេរម៉ែអាជ្ញាកណ្ដាលថ្ងៃមុន Costa អាចជាប់ពិន័យឈរក្រៅទីលាន ៨ប្រកួត
- 2019-04-11 04:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជេរម៉ែអាជ្ញាកណ្ដាលថ្ងៃមុន Costa អាចជាប់ពិន័យឈរក្រៅទីលាន ៨ប្រកួត
ចន្លោះមិនឃើញ
Diego Costa នឹងត្រូវជាប់ពិន័យ៨ប្រកួត ដោយសារតែរឿងជេរម៉ែអាជ្ញាកណ្ដាលក្នុងការប្រកួតទល់ក្រុម Barcelona ក្នុងពានរង្វាន់ La Liga ។
Costa បានកាតក្រហមនៅនាទី២៨ ក្រោយពីប្រើពាក្យមិនសមរម្យ (ជេរម៉ែ) អាជ្ញាកណ្ដាល Gil Manzano។ ចំពោះពាក្យសម្ដីទាំងនោះ ខ្សែប្រយុទ្ធមុខចាស់រូបនេះ ត្រូវទទួលបានកាតក្រហម បណ្ដេញចេញពីទីលានភ្លាមៗតែម្ដង ហើយការប្រកួតនោះក៏ក្រុម FC Barcelona យកឈ្នះ Atletico Madrid បានក្នុងលទ្ធផល ២-០ ដែរ។
ក្រោយពីធ្វើការពិនិត្យមកនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញ មិនទាន់ប្រកាសជាផ្លូវការទេ ប៉ុន្តែប្រភពស្និទ្ធនឹងសហព័ន្ធនេះបានបង្ហើបថា Costa អាចជាប់ពិន័យដល់៨ប្រកួត។ ៤ប្រកួតចំពោះកាយវិការមិនសមរម្យ និង៤ប្រកួតទៀតចំពោះការប្រមាថមើលងាយដល់អាជ្ញាកណ្ដាល។ ស្របពេលពានរង្វាន់ La Liga សល់ត្រឹម៧ប្រកួតទៀតចប់ នោះបើពិន័យប៉ុណ្ណឹងមែន Costa នឹងត្រូវអវត្តមានរហូតចប់រដូវកាលហើយ៕