• 2019-04-11 04:24:35
  • បាល់ទាត់

ចប់​ជើង​ទី​១ Ferdinand បង្ហាញ​៤​ក្រុម​​នឹង​ឡើង​វគ្គ Semi-Final ពាន UCL

  • 2019-04-11 04:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand បាន​បញ្ចេញ​​ឈ្មោះ​៤​ក្រុម​ ដែល​លោក​គិត​ថា​នឹង​អាច​ឈាន​ជើង​ចូល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League បន្ទាប់​ពី​ការ​ប្រកួត​ជើង​ទី​មួយ​បាន​បញ្ចប់។

អតីត​វីរបុរស​របស់ Manchester United ​បាន​ទាយ​​ថា ក្រុម​អង់គ្លេស​៣​នឹង​បាន​ឡើង​ទៅ​វគ្គ​បន្ត។ ក្រោយ​ពី Liverpool យក​ឈ្នះ Porto ២-០ Ferdinand យល់​ថា ហង្សក្រហម​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Spurs បាន​យក​ឈ្នះ Manchester City ១-០ ក្នុង​ជើង​ទីមួយ ជា​ទុន​ធំ​មួយ​សម្រាប់​ទៅ​លេង​នៅ Etihad វិញ។ ត្បិត​តែ​ City ជា​ក្រុម​ខ្លាំង​ក្នុង​ដី​តែ Ferdinand នៅ​តែ​មាន​ជំនឿចិត្ត​​លើ Spurs អាច​បន្ត​ដំណើរ​ទៅ​មុខ។ រវាង​ Ajax និង Juventus ក្រោយ​ស្មើ​គ្នា ១-១ Ferdinand យល់​ថា ក្រុម​រហស្សនាម Old Lady​ នឹង​ធ្វើ​បាន​ល្អ​អាច​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ចុងក្រោយ ជាពិសេស​ទុក​ចិត្ត​លើ Cristiano Ronaldo។

ត្បិត​ចាញ់​ក្នុង​ដី​ខ្លួន​ឯង Old Trafford ១-០ តែ Ferdinand រពឹង Manchester United អាច​វាយ​បក ធ្វើ​បាន​ល្អ​ដូច​កាល​ប៉ះ Paris Saint-Germain វគ្គ​១៦​ក្រុម​ចុងក្រោយ។ និយាយ​ឲ្យ​ចំ​អតីត​ខ្សែ​ការពារ​រូប​នេះ​ជ្រើសរើស Man Utd៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់