• 2019-04-04 09:17:57
  • ព័ត៌មាន

សិស្ស​៤ ០០០ នាក់ ចូលរួមប្រកួត​សកម្មភាព​កីឡា​ថ្នាក់បឋមសិក្សា​ថ្នាក់ជាតិត្រៀមបញ្ចប់​ថ្ងៃ ៣ មេសា នេះហើយ

  • 2019-04-04 09:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​(MoEYS) បាន​ដាក់ចេញ​នូ​វ "​ការ​ប្រកួត​សកម្មភាព​កីឡា​ថ្នាក់បឋមសិក្សា​ថ្នាក់ជាតិ​" ដែល​រួមមាន​កីឡា ៤​ប្រភេទ​ដូចជា បាល់ទាត់​ បាល់ទះ បាល់​បោះ និង​អត្ត​ពល​កម្ម សម្រាប់​គ្រប់​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ​។

សិស្សានុសិស្ស​ចំនួន ៤ ០០០ នាក់ បាន​ចូលរួម​នៅក្នុង​ការ​ប្រកួត ដោយ​ក្នុង​នោះ មាន ១ ០០០ នាក់ ត្រូវបាន​ជ្រើសរើស​សម្រាប់​ការ​ប្រកួត​វ​គ្គ​ផ្ដាច់ព្រ័ត្រ ដែល​បាន​ចាប់​ផ្តើមធ្វើ កាលពី​ថ្ងៃទី​២៩ ខែ​មីនា និង​បញ្ចប់​នៅ​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៩​។​

MILO ដែល​ជា​ស្លាក​សញ្ញា​ភេសជ្ជៈ​ដ៏​ល្បីល្បាញ​របស់​ក្រុមហ៊ុន Nestlé បាន​សហការ​ជាមួយ ក្រសួង​អប់​រំ យុវ​ជន និង​កីឡា នាំមក​នូ​វ​ការ​ប្រកួត​ដល់​សិស្ស​បឋមសិក្សា​នៅ​កម្ពុជា ដោយ​ស្របតាម​ការ​ប្តេជ្ញាចិត្ត​របស់ MILO ជំរុញ​ឱ្យ​សិស្សសាលា​កម្ពុជា​មាន​របៀប​រស់នៅ​សកម្ម​ជាង​មុន​។​

MILO ជឿជាក់ថា ការ​ប្រកួត​នេះ នឹង​ជួយ​ឱ្យ​កុមារ​ទទួល​ជោគ​ជ័យ​នៅ​ក្នុងជីវិត តាម​រយៈ​ការ​យល់ដឹង​ពី​គុណ​តម្លៃ​ផ្ទាល់ខ្លួន និង​ភាព​រីកចម្រើន​ខាង​ជំនាញស​ង្គ​ម​។ ការចូលរួម​របស់​ពួកគេ ស្របតាម​បេសកកម្ម​របស់​ក្រុមហ៊ុន Nestle ក្នុង​ការបង្កើន​គុណភាព​នៃ​ជីវិត និង​រួម​ចំណែក​ធ្វើឱ្យ​ពួកគេ​មាន​អនាគត​ដែលមាន​សុខភាព​ល្អ​ជាង​មុន​។​

លោកស្រី April Wong ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Nestle Cambodia ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍ថា​៖ "MILO បាន​គាំទ្រ​ដល់​សុខភាព និង​អាហារូបត្ថម្ភ​របស់​កុមារ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ​។ ការ​ឧបត្ថម​នេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​សិស្សសាលា​កម្ពុជា​មាន​របៀប​រស់នៅ​សកម្ម​ជាង​មុន និង​ក្លាយជា​ជើងឯក​ដែលមាន​សុខភាព​ល្អ តាម​រយៈ​កីឡា និង​អាហារ​រូប​ត្ថ​ម្ភ​ដ៏​ត្រឹមត្រូវ​។ លើសពី​នេះ គោល​បំណង​របស់​យើង គឺ​ធ្វើការ​ជាមួយ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំ​អំពីគុណ​តម្លៃ​នៃ​ការ​អប់​រំ​កាយ និង​កីឡា ដែល​នាំមក​នូ​វ​អត្ថប្រយោជន៍​ដល់​រាងកាយ និង​ប្រាជ្ញា​ស្មារតី និង​ប​ង្រៀន​បំណិ​ន​ជីវិត ដែល​រៀបចំ​ឱ្យ​សិស្សសាលា​ទាំងអស់​អាច​ទទួលបាន​ភាព​ជោគ​ជ័​យ នៅពេលដែល​ពួកគេ​ធំ​ឡើង​"​។​

កីឡា ជួយ​ឱ្យ​កុមារ​ស្វែង​យល់​ពី​ស​ង្គ​ម ដោយ​ផ្ដល់​គំរូ​ល្អដល់​ពួកគេ ដែល​ការសិក្សា​នៅ​សាលា​មិនអាច​ធ្វើបាន​។ កីឡា ផ្តល់​អត្ថប្រយោជន៍​ដល់​រាងកាយ ប្រាជ្ញា​ស្មារតី និង​ការ​អភិ​វ​ឌ្ឍ​ជំនាញ ស​ង្គ​ម​។ កីឡា ធ្វើឱ្យ​រាងកាយ ឆ្អឹង និង សាច់​ដុំ​រឹងមាំ រក្សា​ទ​ម្ងន់ និង​កាត់បន្ថយ​ហា​និភ័យ​នៃ​បញ្ហា​ទា​ក់ទង​នឹង​សុខភាព​ដែល​អាច​វិ​វ​ឌ្ឍ​ន៍​នៅពេល​ក្រោយ​នៅក្នុង​ជីវិត​របស់​ពួកគេ​។

សកម្មភាព​រាងកាយ ជួយ​ឱ្យ​កុមារ​គេង​លក់​ស្រួល និង​មាន​ទស្សន​វិស័យ​វិជ្ជមាន​អំ​ពី​ជីវិត​។ កុមារ​ដែលមាន​រាងកាយ​មាំមួន និង​សុខភាព​ល្អ ជា​ក្មេង​ដែល​មិន​ងាយ​បាក់ចិត្ត មាន​ភាព​វៀងវៃ និង​មាន​ទំនោរ​ទទួលបាន​ជោគ​ជ័​យ​ជាង​ក្មេង​ធម្មតា​។​

ឯកឧត្តម អ៊ុក សិទ្ធិជាតិ នៃ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា បាន​មាន​ប្រសាសន៍ថា​៖ "​យើង​ជឿជាក់ថា កុមារ​អាច​ទទួលបាន​អត្ថប្រយោជន៍​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​គុណ​តម្លៃ​ដែល​ពួកគេ​បាន​រៀន​ពី​កីឡា​ដូចជា ការ​គោរ​ព​ខ្លួនឯង​ ការតស៊ូ​ ការ​គោរ​ព​វិន័យ​ ការធ្វើ​ការងារ​ជា​ក្រុម និង​ការ​ចេះ​បន្ទាបខ្លួន​។ យើង​មាន​ទំនុកចិត្ត​ថា ការ​ប្រកួត​នេះ នឹង​ជំរុញ​ឱ្យ​ពួកគេ​លូតលាស់​ធំ​ធាត់​ជាមួយនឹង​កីឡា ហើយ​យើង​សូម​អរគុណ​ដល់ MILO សម្រាប់​ការគាំទ្រ​"​។

កុមារ​ដែល​ទទួលបាន​ជយលា​ភី​មួយរូប បាន​មាន​មតិ​តំណាងឱ្យ​កុមារ​ដទៃ​ទៀ​ត ដោយ​និយាយថា​៖ "​ក្នុងនាម​ជា​ជយលាភី យើង​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​ដែលមាន​វត្តមាន​នៅ​ទី​នេះ និង​បាន​រៀនសូត្រ​ពី​ការ​ប្រកួតប្រជែង​។ យើង​មាន​អារម្មណ៍​ថា​មាន​សម្ពាធ ដោយសារ​តែមាន​កីឡាករ​ល្អៗ​ច្រើន ពួកគេ​ថែមទាំង​មាន​បទពិសោធន៍​ទៀតផង​។ យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំ​ពោះ​ការគាំទ្រ​ពី​ក្រសួង​ដែល​ធ្វើឱ្យ​យើង​អាច​ចូលរួម និង​ទទួលបាន​ជ័យលាភី​នេះ​។ យើង​ក៏​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ MILO សម្រាប់​ការឧបត្ថម្ភ​ផងដែរ​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទថ្មី