• 2019-04-02 07:36:59
  • បាល់ទាត់

គ្រូ​ស្វាយ​រៀង៖ ​ឈ្នះ​២​ប្រកួត ​មិន​របូត​គ្រាប់​បាល់ ​ប៉ុន្តែ​ក៏​មិន​ទាន់​និយាយ​រឿង​ពាន​ដែរ​

  • 2019-04-02 07:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​យក​ឈ្នះ​លើ​ក្រុម​សូលទីឡូអង្គរ​ក្នុង​លទ្ធផល ១-០ ​ឡើង​ឈរ​កំពូល​តារាង​លីគ​កម្ពុជា ​ជាមួយ​ការ​ឈ្នះ​២​ប្រកួត​ជាប់​គ្នា ​និង​មិន​របូត​គ្រាប់​ទេ។

ការ​ធ្វើ​បាន​ល្អ​នា​បើក​ឆាក​លីគ​កំពូល​នេះ​ដែរ ​ក៏​ធ្វើ​ឱ្យ​លោក Conor Nestor ​ពេញ​ចិត្ត​នឹង​ការ​លេង​របស់​កូន​ក្រុម ​ដែល​បាន​បង្ហាញ​ពី​ការ​សហការ​គ្នា ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​បន្ដ​បន្ទាប់។ គ្រូ​បង្វឹក​រូប​នេះ ក៏​បាន​និយាយ​ទៀត​ថា ​វា​មិន​ទាន់​ដល់​ពេល​ដែល​លោក​ត្រូវ​គិត​ពី​ការ​លើក​ពាន​អ្វី​នោះ​ទេ ព្រោះ​ទើប​តែ​២​ប្រកួត​ដំបូង​ប៉ុណ្ណោះ។ ក្រុម​ស្វាយ​រៀង ​អ្វី​ដែល​ត្រូវ​គិត​គឺ​ប្រកួត​បន្ទាប់​ទៀត ​ធ្វើ​យ៉ាង​ណា​ឱ្យ​ល្អ​និង​ទទួល​បាន​៣​ពិន្ទុ​បន្ថែម។

ក្រុម​ព្រះ​ខ័នរាជ​ស្វាយ​រៀង ​បាន​ឈរ​កំពូល​តារាង​លីគ​បណ្ដោះអាសន្ន​សិន​ហើយ គិត​ត្រឹម​សប្ដាហ៍​ទី​២​នេះ ក្រោយ​ពី​រក​បាន​៦​ពិន្ទុ​ពេញ ​ឆ្លង​កាត់​២​ប្រកួត។ ​ដោយ​ឡែក​ប្រកួត​ទី​៣ ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​គិរីវង្ស​សុខសែន​ជ័យ ​នៅ​ទឹក​ដី​ខេត្ត​តាកែវ​វិញ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម