- 2019-04-02 02:52:41
- បាល់ទាត់
មាស ចាន់ណា៖ លេងនៅអូឡាំពិក ជាទឹកដីនាំសំណាងដល់ណាហ្គាវើល
- 2019-04-02 02:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ចាន់ណា៖ លេងនៅអូឡាំពិក ជាទឹកដីនាំសំណាងដល់ណាហ្គាវើល
ចន្លោះមិនឃើញ
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បាននិយាយថាការលេងនៅទឹកដីពហុកីឡដ្ឋានជាតិ នឹងធ្វើឱ្យក្រុមលោកងាយស្រួល ហើយជាកន្លែងនាំសំណាងថែមទៀត។
ក្រុមណាហ្គាវើល នឹងត្រូវតតាំងជាមួយក្រុមខ្លាំង Tampines Rovers របស់ក្រុមសិង្ហបុរី នៅម៉ោង៥ល្ងាចនេះ ក្នុងការប្រកួតសន្សំពិន្ទុតាមពូលពានរង្វាន់ AFC Cup ។ មុនការប្រកួតនេះឈានមកដល់ លោក មាស ចាន់ណា គ្រូ បង្វឹកក្រុមណាហ្គាវើល បានបញ្ជាក់ថានេះជាការប្រកួតសំខាន់ដែលត្រូវការឈ្នះជាចាំបាច់ ប៉ុន្តែជាក់ស្ដែងក្រុមរបស់សិង្ហបុរីមួយនេះក៏ខ្លាំងដែរ ដូច្នេះនឹងធ្វើឱ្យការប្រកួតល្ងាចនេះស្វិតស្វាញមិនខាន។
យ៉ាងណាមិញ លោកក៏មើលឃើញថាការលេងនៅពហុកីឡដ្ឋានជាតិ នឹងជួយណាហ្គាច្រើនដែរ ព្រោះកីឡដ្ឋាននេះជាកីឡដ្ឋាននាំសំណាងដល់ក្រុមរបស់លោក។ មួយវិញទៀត ទីលាននេះក្រុមណាហ្គាវើលក៏លេងច្រើន និងសមទៅហើយ។
នេះជាការប្រកួតទី៣ក្នុងការសន្សំពិន្ទុពូល F ដោយ២ប្រកួតកន្លងមក បើកឆាកក្រុមណាហ្គាវើលចាញ់ក្រុម Hanoi ក្នុងលទ្ធផល ១០-០ បន្ទាប់មកឈ្នះក្រុម Yangon វិញ ក្នុងលទ្ធផល ២-១។ បច្ចុប្បន្នឈរនៅលេខ៣ មាន៣ពិន្ទុ ស្របពេលក្រុម Tampines Rovers ឈរលេខ២ មាន៤ពិន្ទុ និងក្រុម Hanoi មាន៤ពិន្ទុដែរឈរនៅលេខ១៕