• 2019-03-29 07:07:22
  • ព័ត៌មាន

Henry អាច​វិល​ទៅ​ទ្រនំ​ចាស់​បែលហ្សិក​វិញ​ក្រោយ​អស់​តំណែង​នៅ​ Monaco

  • 2019-03-29 07:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thierry Hengry កំពុង​ត្រូវ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ទាក់ទង​ឲ្យ​ទៅ​កាន់​តំណែង​ចាស់​វិញ​ក្រោយ​ទំនេរ​គ្មាន​ការងារ​ធ្វើ​អស់​មួយ​រយៈ​។​

វីរបុរស​ Arsenal វ័យ​៤១​ឆ្នាំ​ គឺ​ជា​អតីត​ជំនួយ​ការ​លោក​ Roberto Martinez ជា​គ្រូ​បង្វឹក​បែលហ្សិក​ ប៉ុន្តែ​បាន​លាលែង​ដើម្បី​ទៅ​ដឹកនាំ​ក្លឹប​ Monaco នៅ​ក្របខ័ណ្ឌ​កំពូល​បារាំង។​​ យ៉ាង​ណា​ក្រោយ​ដឹកនាំ​បាន​៣​ខែ​នឹង​មិន​ទទួល​ជោគជ័យ​ Hengry ត្រូវ​ Monaco សម្រេច​បណ្ដេញ​ចេញ​ពី​តំណែង។​

Hengry ក្នុង​នាម​ជា​ជំនួយ​ការ​មាន​គុណ​សម្បត្តិ​ជួយ​ក្រុម​ បែលហ្សិក​បាន​លេខ​៣​នៅ World Cup រុស្សី​ដូច្នេះ​ទើប​ក្រុម​រហស្សនាម​បិសាច​ក្រហម​ចង់​ទាក់ទង​យក​រូប​លោក​ទៅ​វិញ។​ ទោះ​យ៉ាង​នេះ​ក្ដី​សាមី​ខ្លួន​នៅ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ថា​តើ​គួរ​ទៅ​ធ្វើ​ជំនួយការ​ទៀត​ ឬ​រង់​ចាំ​ការ​ទាក់ទង​ពី​ក្លឹប​ផ្សេង​ៗ​ដែល​អាច​ឲ្យ​គេ​បាន​តំណែង​សំខាន់​ជាង​នេះ៕ ​

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី