- 2019-03-28 02:37:11
- បាល់ទាត់
ប្រាក់ សុវណ្ណារ៉ា បង្ហាញចំណាប់អារម្មណ៍លើរឿងវាយគ្នាលើទីលានម្សិលមិញ
- 2019-03-28 02:37:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ សុវណ្ណារ៉ា បង្ហាញចំណាប់អារម្មណ៍លើរឿងវាយគ្នាលើទីលានម្សិលមិញ
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ ក្នុងការប្រកួតពានរង្វាន់ Hun Sen Cup រវាងក្រុមសៀមរាប និងឧត្តរមានជ័យ មានការប៉ះទង្គិចគ្នាក្នុងទីលាន រហូតបង្កដល់ហិង្សាកើតឡើង។
កាយវិការដែលមិនគួរឱ្យកើតមានក្នុងវិស័យបាល់ទាត់នេះដែរ ត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកកម្ពុជាដំបូងគេ ទទួលបានអាជ្ញាប័ណ្ណ គ្រូបង្វឹក Pro License បង្ហាញចំណាប់អារម្មណ៍ថា៖ បាល់ទាត់បច្ចុប្បន្នត្រូវបានការពារ ទាំងកីឡាករ គ្រូ និងស្ថាប័នដែលពាក់ព័ន្ធដោយច្បាប់ និងបទបញ្ជាប្រកួតយ៉ាងតឹងរឹង។ តែ នៅតែមានកើតឡើងជារឿយៗរឿងវ៉ៃគ្នាក្នុងកំឡុងពេលប្រកួត។តើយើងបន្ទោសអ្នកណា? សម្រាប់ខ្ញុំ បុគ្គលទីមួយដែលទទួលខុសត្រូវមុនគេគឺគ្រូបង្គោល មុនយើងទម្លាប់ដល់អាណាព្យាបាល ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ និងចុងក្រោយគឺសង្គមបរិយាកាសរស់នៅ ដែលគិតថា អំពើហិង្សាជារឿងធម្មតា។ "បាល់ទាត់គឺជាសាលានៃជីវិត" "Football is the school of life" ធនធានគ្រូ គឺជាផ្នែកមួយដ៏សំខាន់ក្នងដំណើរអភិវឌ្ឍបាល់ទាត់ និងជួយដល់ការអភិវឌ្ឍសង្គម។
ការនិយាយការវៃគ្នានៅលើទីលាននេះដែរ មិនមែនត្រឹមតែ Cup នេះទេ ជាក់ស្ដែងនៅលីគកំពូលកម្ពុជាក៏ធ្លាប់មានរឿងអីចឹងដែរ៕