• 2019-03-27 02:31:33
  • ព័ត៌មាន

Van Gaal ថា​របៀប​ដឹកនាំ​របស់​ Ole ចត​ឡាន​ក្រុង​ដូច​តែ​ Mourinho

  • 2019-03-27 02:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Louis van Gaal គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​ទម្រង់​លេង​របស់​ Manchester United ក្រោម​ការ​ដឹកនាំ​របស់​ Ole Gunnar Solskjaer ដោយ​អះអាង​ថា​ពួកគេ​គ្មាន​អ្វី​ថ្មី​ក្រៅ​ពី​ទម្រង់​លេង​ "ចត​ឡាន​ក្រុង"។

Van Gaal

ការ​និយាយ​បែប​នេះ​ក្រោយ​ Solskjaer កំពុង​កសាង​កេរ្តិ៍ឈ្មោះ​នៅ​ United ដោយ​ដឹកនាំ​ក្រុម​ឈ្នះ​ជា​ច្រើន​ប្រកួត​ជាប់​គ្នា​និង​ឡើង​ដល់​វគ្គ​៨​ក្រុម​ Champions Leagueចាប់​តាំង​ពី​ជំនួស​តំណែង​លោក​ Mourinho កាល​ពី​ខែ​ធ្នូ។​ យ៉ាង​ណា​ក្រោយ​បិសាច​ក្រហម​ធ្លាក់​ពី​ FA Cup និង​ទៅ​​លេខ​៥​ក្នុង​តារាង​ Van Gaal បាន​ចំអក​ថា​គ្រូ​ចាស់​ និង​គ្រូ​ថ្មី​ដូច​តែ​គ្នា។​​

“Mourinho ដែល​ជំនួស​តំណែង​ខ្ញុំ​បាន​ប្ដូរ​របៀប​លេង​ទៅ​ជា​ ចត​ឡាន​ក្រុង (លេង​ការពារ​ច្រើន) ហើយ​រង់ចាំ​ការ​វាយ​បក​។ ពេល​នេះ​គ្រូ​ថ្មី​ Solskjaer ក៏​ចត​ឡាន​ក្រុង​ទៀត​គ្រាន់​តែ​ Solskjaer មាន​តែម​ជាង​ត្រង់​ដឹកនាំ​ក្រុម​ឈ្នះ​ច្រើន​ជាង​ Mourinho”។​ Van Gaal និយាយ​ដូច្នេះ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់