• 2019-03-27 02:17:34
  • បាល់ទាត់

Felix ​ថា​ U23 ​កម្ពុជា ​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​

  • 2019-03-27 02:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​កម្ពុជា ​លេង​បាន​ត្រឹម​ស្មើ​ក្រុម U23 ​ឆាយនីសតៃប៉ិ ​១-១ ​នា​ការ​ប្រកួត​បិទ​ពូល ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U23 Championship ។

ចំពោះ​លទ្ធផល​នោះ​ដែរ ​លោក​ Felix ​បាន​និយាយ​ថា​ទម្រង់​លេង​ដែល​លោក​ចង់​បាន ​គឺ​មិន​ងាយ​ស្រួល​ឡើយ ​វា​ត្រូវ​ការ​ភាព​ជឿ​ជាក់ ឆន្ទៈ ​ពេល​វេលា ​និង​ការ​តាំង​ចិត្ត​ខ្ពស់។ យ៉ាងណាមិញ ​ក្រុម U23 ​កម្ពុជា​នា​ពេល​នេះ ​កំពុង​តែ​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​មួយ ​ហើយ​នេះ​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ​និង​រីក​ចម្រើន​ហើយ។

លោក ក៏​បាន​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​មក​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ ​ទោះ​បី​មេឃ​ភ្លៀង ​ក្ដៅ ​និង​ចំ​ថ្ងៃ​ធ្វើ​ការ​យ៉ាង​ណា​ក៏​ដោយ។ និយាយ​ពី​ការ​ប្រកួត​របស់​ក្រុម U23 ​កម្ពុជា​វិញ ​៣​ប្រកួត​ក្នុង​ពូល គឺ​ចាញ់​ក្រុម​អូស្ត្រាលី ​៦-០ ​ចាញ់​ក្រុម​កូរ៉េ​ខាង​ត្បូង ​៦-១ ​និង​ស្មើ​ក្រុម​ឆាយនីសតៃប៉ិ ​១-១៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់