- 2019-03-26 13:07:13
- បាល់ទាត់
ក្រុមជម្រើសជាតិអង់គ្លេសមានកីឡាករកូនកាត់ជាងពាក់កណ្ដាល
- 2019-03-26 13:07:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមជម្រើសជាតិអង់គ្លេសមានកីឡាករកូនកាត់ជាងពាក់កណ្ដាល
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិអង់គ្លេស មានកីឡាកររហូតដល់ទៅ ១៤រូប ក្នុងចំណោមកីឡាករសរុប ៣០រូប ដែលជាកីឡាករកូនកាត់។
ក្នុងនោះ ខ្សែការពារក្លឹប West Ham កីឡាករ Declan Rice ជាកីឡាករចុងក្រោយដែលផ្លាស់ប្ដូរមកលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសកាលពីពេលថ្មីៗនេះ ដោយដំបូងឡើយកីឡាកររូបនេះលេងឲ្យសាធារណរដ្ឋអៀរឡង់ (អៀរឡង់ខាងត្បូង)។ ខ្សែប្រយុទ្ធក្លឹប Tottenham Hotspur កីឡាករ Harry Kane និងខ្សែការពារក្លឹប Everton កីឡាករ Michael Keane ក៏មានដើមកំណើតមកពីប្រទេសនេះដែរ។
ចំណែកឯខ្សែស្លាបក្លឹប Manchester City កីឡាករ Raheem Sterling បានកើតនៅប្រទេសចាម៉ៃកា ស្របពេល មិត្តរួមក្លឹបជាមួយខ្លួនខ្សែការពារស្លាប Kyle Walker ខ្សែការពារស្លាបក្លឹប Tottenham Hotspur និងខ្សែប្រយុទ្ធ Callum Wilson ក៏មានកាត់ចាម៉ៃកាដែរ។
ក្រៅពីនេះ ខ្សែស្លាបក្លឹប Borussia Dortmund កីឡាករ Jadon Sacho ក៏មានកាត់នឹងជាតិសាសន៍ទ្រីនីដាត និង តូបាហ្គោ (ប្រទេសនៅប្រជុំកោះការីប៊ៀន) ដែរ។
ខ្សែបម្រើក្លឹប Tottenham Hotspur កីឡាករ Dele Alli និងខ្សែបម្រើក្លឹប Chelsea កីឡាករ Ross Barkley ជាកីឡាករមានជាប់សាច់ឈាមនីហ្សេរីយ៉ា។ លើសពីនេះ ខ្សែប្រយុទ្ធវ័យក្មេងក្លឹប Chelsea កីឡាករ Cullum Hudson Odoi ក៏មានដើមកំណើតពីប្រទេសទ្វីបអាហ្វ្រិកគឺ ប្រទេសហ្គាណា។
ចំណែកឯ ខ្សែការពារក្លឹប Leicester កីឡាករ Ben Chilwell មានឪពុកមកពីប្រទេសនូវែលហ្សេឡង់។ ខ្សែការពារក្លឹប Burnley កីឡាករ James Tarkowski មានជីតាមកពីប្រទេសប៉ូឡូញ រីឯខ្សែបម្រើក្លឹប Tottenham Hotspur កីឡាករ Eric Dier ធំធាត់នៅព័រទុយហ្គាល់៕