- 2019-03-26 03:09:49
- បាល់ទាត់
Honda បើ U23 លេងល្អដូចប៉ះកូរ៉េ ពួកគេនឹងមានអនាគតល្អ មានគេហៅទៅលេងក្រៅស្រុកមិនខាន
- 2019-03-26 03:09:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda បើ U23 លេងល្អដូចប៉ះកូរ៉េ ពួកគេនឹងមានអនាគតល្អ មានគេហៅទៅលេងក្រៅស្រុកមិនខាន
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ក្រោមអាយុ២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតបង្គ្រប់កិច្ចទល់ក្រុមឆាយនីសតៃប៉ិ នៅម៉ោង៨យប់នេះ ដើម្បីបិទបញ្ចប់ពូល H នៃវគ្គជម្រុះពានរង្វាន់ AFC U23 Championship ។
មុនការប្រកួតនៅរាត្រីនេះចាប់ផ្ដើម អ្នកចាត់ការ Keisuke Honda បាននិយាយទៅកាន់កីឡាករទាំងអស់ថាពួកគេនឹងមានអនាគត ហើយមានអ្នកហៅទៅលេងនៅក្រៅស្រុកមិនខាន។ បរាជ័យជារឿងធម្មតាក្នុងបាល់ទាត់ ប៉ុន្តែលោកពេញចិត្តចំពោះការហ៊ានលេងរបស់ក្រុមកីឡាករកម្ពុជា ហើយប្រសិនបើពួកគេនៅតែបន្ដការខិតខំ លេងបានល្អទៀត ទៅថ្ងៃអនាគត ពួកគេនឹងទទួលបានលទ្ធផលល្អ ទទួលបានជ័យជម្នះជាក់ជាមិនខាន។
តារាឆ្នើមរបស់ជប៉ុនខាងលើបានផ្ដាំទៅកីឡាករទៀតថា គ្មានទេការប្រកួតដែលងាយស្រួល ប៉ុន្តែមានតែការរៀបចំក្រុមឱ្យបានល្អ ខិតខំប្រឹងប្រែងលេងប៉ុណ្ណោះ ទើបអាចឈ្នះការប្រកួតបាន។ ដូច្នេះហើយ ត្រូវវប្រឹងប្រែងឱ្យល្អបំផុតពេលប៉ះឆាយនីសតៃប៉ិ ដើម្បីអ្នកគាំទ្ររបស់កម្ពុជា៕