- 2019-03-26 01:29:30
- បាល់ទាត់
បារាំង អង់គ្លេសស៊ីច្រើនគ្រាប់ដូចគ្នា តែក្រុមការពារជើងឯកបន្តស្មើទៀតយប់មិញ
- 2019-03-26 01:29:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារាំង អង់គ្លេសស៊ីច្រើនគ្រាប់ដូចគ្នា តែក្រុមការពារជើងឯកបន្តស្មើទៀតយប់មិញ
ចន្លោះមិនឃើញ
ការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ក្រុមតារាប្រជាប្រិយអង់គ្លេស និងបារាំងទទួលបានជ័យជម្នះតាមរយៈគ្រាប់បាល់ច្រើនគ្រាប់ដូចគ្នា ប៉ុន្តែក្រុមការពារតំណែងជើងឯកឆ្នាំចាស់ព័រទុយហ្គាល់បានបន្តស្មើជាលើកទី២។
ក្រុមជម្រើសជាតិអង់គ្លេសបន្តឈរលើកំពូលតារាងពូល A បន្ទាប់ពីធ្វើដំណើរទៅលត់ក្រុមជម្រើសជាតិម៉ុងតេណេក្រូដល់ផ្ទះដោយលទ្ធផល ៥-១។ ៥គ្រាប់របស់អង់គ្លេសរកបានដោយ Ross Barkley ២គ្រាប់ ហើយ Michael Keane, Harry Kane និង Raheem Sterling ម្នាក់១គ្រាប់ ខណៈម៉ុងតេណេក្រូរកបាន១គ្រាប់ដោយ Marko Vesovic។ ចាំថា កាលប្រកួតលើកទី១ អង់គ្លេសលេងក្នុងផ្ទះរបស់ខ្លួនបានបំបាក់សាធារណរដ្ឋឆេកដោយលទ្ធផល ៥-០។
ចំណែកនៅពូល H ក្រុមខ្លាំងជម្រើសជាតិបារាំងក៏ឈរនៅលើកំពូលតារាងដែរតាមរយៈជ័យជម្នះលើក្រុមជម្រើសជាតិអ៊ៀរឡង់ដោយលទ្ធផល ៤-០។ Samuel Umtiti រកបាន១គ្រាប់ Olivier Giround រកបាន១គ្រាប់ Kylian Mbappe រកបាន១គ្រាប់ និង Antoine Griezmann រកបាន១គ្រាប់។ កាលប្រកួតលើកទី បារាំងបានយកឈ្នះម៉ុលដូវ៉ាដោយលទ្ធផល ៤-១។
នាំគ្នាចាប់អារម្មណ៍ការពារតំណែងជើងឯកឆ្នាំចាស់ ព័រទុយហ្គាល់ នៅមិនទាន់រកបានជ័យជម្នះឡើយក្នុងការប្រកួត២លើកកន្លងមក។ យប់មិញនេះ ព័រទុយហ្គាល់លេងក្នុងផ្ទះខ្លួនឯងបានត្រឹមស្មើ ស៊ែបដោយលទ្ធផល ១-១ ខណៈការប្រកួតលើកទី១ក៏លេងក្នុងផ្ទះខ្លួនដែរដោយស្មើអ៊ុយក្រែន ០-០។ តារាឆ្នើម Cristiano Ronaldo លេងទាំងពីរលើក ប៉ុន្តែមិនទាន់រកគ្រាប់បាល់បានឡើយ។ ពូល B នេះ អ៊ុយក្រែន កំពុងឈរលើកំពូលតារាង បន្ទាប់ពីឈ្នះ១ និងស្មើ១ ហើយព័រទុយហ្គាល់កំពុងឈរលេខ៣ដោយមាន២ពិន្ទុ៕