• 2019-03-26 00:29:40
  • បាល់ទាត់

យប់​នេះ​ កម្ពុជា​ប៉ះឆាយនិសតៃប៉ិ​ ត្រូវ​ការឈ្នះដើម្បីចារទុកជាប្រវត្តិ​​​

  • 2019-03-26 00:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលា​ម៉ោង​៨​យប់​បេះ​ ក្រុម​កម្ពុជា​អាយុ​២៣​ឆ្នាំ​ និង​​​ក្រុម​ឆាយនិសតៃប៉ិ​​ត្រូវ​​​ប្រកួត​បញ្ចប់​ភារកិច្ច​​ពូល​ H វគ្គ​ជម្រុះ​ពាន​រង្វាន់​ 2020 AFC U-23 Championship ​ដែល​ត្រូវ​ការ​ជ័យជម្នះ​ដូច​គ្នា​ដើម្បី​​​​ចារ​កំណត់​ត្រា​​​ បន្ទាប់​ពី​លទ្ធផល​មិន​ល្អ​ដូច​គ្នា​កន្លង​មក។

ក្រុម​កម្ពុជា

វគ្គ​ជម្រុះ​​​ក្នុង​ពូល​ H ពីរ​ប្រកួត​កន្លង​មក​ ក្រុម​ឆាយនិសតៃប៉ិ​​​ត្រូវ​បាន​ដៃ​គូ​ប្រកួត​ស៊ុត​ចូល​រហូត​​១៤​គ្រាប់​ដោយ​គ្មាន​បាន​ស៊ុត​ចូល​ដៃ​គូ​សូម្បី​​មួយ​គ្រាប់​ឡើយ។ ប្រកួត​លើក​ទី​១​ ឆាយនិសតៃប៉ិ​​ចាញ់​ធ្ងន់​ក​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​ប្រចាំ​អាស៊ី​ កូរ៉េ​ខាង​ត្បូង​ដោយ​លទ្ធផល​ ៨-០ ហើយ​ប្រកួត​លើក​ទី​២​ក៏​ចាញ់​​អូស្ត្រាលី​ ៦-០ ថែម​ទៀត។

ដោយ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​​ប្រកួត​លើក​ទី​១​ចាញ់​​ក្រុម​អូស្ត្រាលី​ច្រើន​គ្រាប់​ដែរ​គឺ​ ៦-០ ខណៈ​លើក​ទី​២​បន្ត​ចាញ់​កូរ៉េ​ខាង​ត្បូង​ដោយ​លទ្ធផល​ ៦-១​ទៀត។ យ៉ាង​ណា​ ការ​ប្រកួត​ពីរ​លើក​កន្លង​មក​ កម្ពុជា​​​ហាក់​ល្អ​ប្រសើរ​ជាង​​ឆាយនិសតៃប៉ិ​បន្តិច​ដោយ​សារ​អាច​​បំបែក​ពងមាន់​​កូរ៉េ​ខាង​ត្បូង​ និង​​ធ្លាយ​គ្រាប់​បាល់​តិច​ជាង។

ក្រុម​ឆាយនិសតៃប៉ិ

បើ​ទោះ​ជា​ក្រុម​កម្ពុជា​ និង​ឆាយនិសតៃប៉ិ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ​ហើយ​ក្តី ប៉ុន្តែ​ក្រុម​ទាំង​ពីរ​ត្រូវ​ការ​ជ័យជម្នះ​រៀង​ៗ​ខ្លួន​ដើម្បី​​ចារ​​ប្រវត្តិ​​ក្នុង​ពាន​រង្វាន់​​ដ៏​សំខាន់​មួយ​នេះ។ ដោយ​ឡែក​ការ​ប្រកួត​មួយ​គូ​ទៀត​វេលា​ម៉ោង​៥​ល្ងាច​នេះ​ កូរ៉េ​ខាង​ត្បូង​ និង​អូស្ត្រាលី​​​នឹង​បញ្ជាក់​ឲ្យ​ច្បាស់​ក្រុម​ណា​ឈរ​លេខ​១​ដើម្បី​ឡើង​ទៅ​​ជុំ​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​២០២០​នៅ​ប្រទេស​ថៃ​ដោយ​ស្វ័យប្រវត្តិ​ ខណៈ​ក្រុម​លេខ​២​ក៏​មិន​ទាន់​អស់​សង្ឃឹម​ដែរ​​​ដោយ​ត្រូវ​អ៊ុត​មើល​​លទ្ធផល​ជា​មួយ​ក្រុម​លេខ​២​នៅ​ពូល​ផ្សេង​ៗ​ទៀត។

ការ​ប្រកួត​កន្លង​នេះ​កត់​សំគាល់​ឃើញ​ថា ក្រុម​យុវជន​កម្ពុជា​មាន​ការ​រីក​ចម្រើន​ច្រើន​ទាំង​បច្ចេកទេស​ និង​កម្លាំង​​កាយ​ ជា​ពិសេស​ស្មារតី​ប្រកួត​ដោយ​មិន​ចុះញ៉ម​ ឬ​ខ្លបខ្លាច​គូ​ប្រកួត​ឡើយ​ពោល​គឺ​ហ៊ាន​លេង​ពោរពេញ​ដោយ​ឆន្ទៈ​កីឡា​​ដែល​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ៕

ក្រុម​កូរ៉េខាងត្បូង
ក្រុម​អូស្ត្រាលី

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី