- 2019-03-25 07:36:39
- បាល់ទាត់
ប្រុសម៉ៅ Marinus បានកាតក្រហមពេលចប់ការប្រកួត ក្រោយឈ្លោះជាមួយកីឡាករវៀតណាម
- 2019-03-25 07:36:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសម៉ៅ Marinus បានកាតក្រហមពេលចប់ការប្រកួត ក្រោយឈ្លោះជាមួយកីឡាករវៀតណាម
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ២៣ឆ្នាំរបស់ឥណ្ឌូណេស៊ី បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះវៀតណាម ១-០ ក្នុងការប្រកួតទី២ នាវគ្គជម្រុះ តាមពូលពានរង្វាន់ AFC U23 Championship។
ក្នុងការប្រកួតនោះដែរ គេសង្កេតឃើញខ្សែប្រយុទ្ធលេខ៣របស់ក្រុមឥណ្ឌូណេស៊ី ដែលធ្លាប់មានបញ្ហាជាមួយកីឡាករកម្ពុជា ដោយមិនព្រមចាប់ដៃគ្នានោះ ទទួលបានកាតក្រហមនៅចប់ការប្រកួតទៅហើយ។ ការបានកាតនោះដែរ ក្រោយពីរូបគេបានប៉ះពាក្យសម្ដីជាមួយកីឡាករវៀតណាម ហើយនិយាយមិនសមរម្យជាមួយអាជ្ញាកណ្ដាលដើម្បីតវ៉ា ទើបបានជាលោកអាជ្ញាកណ្ដាលសម្រេចចិត្តដកកាតលឿងឱ្យតែម្ដង ដែលជាកាតលឿងទី២ក្នុងការប្រកួត ស្មើនឹងកាតក្រហម។
ក្រោយពីបានកាតនោះហើយ កីឡាករដែលអ្នកគាំទ្រនៅកម្ពុជានិយមហៅថាប្រុសម៉ៅនោះ បានបង្ហាញទឹកមុខសើចដាក់អាជ្ញាកណ្ដាលទៀត ប៉ុន្តែមិនបានចាប់ដៃគ្នានោះទេ ពេលដែលគេដើរចាប់ដៃពេលចប់ការប្រកួត។ មិនចាប់ដៃនោះ មិនមែនតែមិនចាប់ដៃកីឡាករវៀតណាមឡើយ ដោយសូម្បីតែអាជ្ញាកណ្ដាលកាត់សេចក្ដីក៏កីឡាករ Marinus មិនចាប់ដែរ។
បរាជ័យ២ប្រកួតនេះ ក៏បានសម្រេចឱ្យឥណ្ឌូណេស៊ី មិនបានឡើងទៅវគ្គបន្ដទៀតទេ ក្នុងការប្រកួត AFC U23 Championship នៅឆ្នាំក្រោយនេះ។ ពួកគេនៅសល់១ប្រកួតទៀត បិទពូលគឺប៉ះក្រុមប្រ៊ុយណេនៅថ្ងៃស្អែកនេះ៕