- 2019-03-21 03:56:32
- ព័ត៌មាន
គ្រូអាល្លឺម៉ង់ថា Neuer នៅតែជាដៃទីមួយអាល្លឺម៉ង់ ហើយ Stegen ទីពីរ
- 2019-03-21 03:56:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូអាល្លឺម៉ង់ថា Neuer នៅតែជាដៃទីមួយអាល្លឺម៉ង់ ហើយ Stegen ទីពីរ
ចន្លោះមិនឃើញ
Joachim Low នៅតែជឿជាក់លើអ្នកចាំទីដៃស្អិត Manuel Neuer ដោយឲ្យលេងជាដៃទីមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ព្រឹត្តិការណ៍ជម្រុះ Euro 2020។
មានការជជែកគ្នាពាក់ព័ន្ធនឹងតំណែងជម្រើសដំបូងរបស់អាល្លឺម៉ង់ដែលប្រជុំដោយអ្នកចាំទីឆ្នើមៗ ពិសេសគឺ Marc-Andre ter Stegen របស់ Barcelona ដែលកម្រនឹងបានលេងដៃទីមួយ។ យ៉ាងណា Low នៅតែផ្ដល់សិទ្ធឲ្យ Neuer ជាជម្រើសដំបូងបើទោះជារូបគេបង្ហាញទម្រង់លេងមិនសូវល្អក្រោយជាពីរបួស។
ឆ្នាំមុន Neuer បានចំណាយពេលព្យាបាលរបួសសឹងពេញមួយរដូវកាល ប៉ុន្តែ Low នៅតែឲ្យរូបគេលេងជម្រើសដំបូងនៅពាន World Cup រុស្ស៊ីរហូតអាល្លឺម៉ង់ត្រូវដើរចេញពីកម្មវិធីត្រឹមវគ្គចែកពូល។ នៅប្រកួតមិត្តភាពស្មើគ្នា ១-១ ជាមួយ ស៊ែបគ្រូបង្វឹកបានដាក់ Neuer លេងវគ្គទីមួយហើយ Stegen លេងវគ្គទីពីរ។
អាល្លឺម៉ង់ត្រូវជួបក្រុមជម្រើសជាតិពណ៌ទឹកក្រូចហូឡង់នៅថ្ងៃអាទិត្យសប្ដាហ៍នេះវគ្គជម្រុះ Euro ២០២២ ដែលជាជំនួបក្រៅទឹកដី៕