• 2019-03-15 11:34:30
  • បាល់ទាត់

រក​ឃើញ​​ជើង​ឯក​ Tiger ប្រចាំ​មណ្ឌលភ្នំពេញ​ហើយគឺ Down Town Sport

  • 2019-03-15 11:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ Down Town Sport បាន​ឈ្នះ​​ជើង​ឯក​ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ​ពេញ។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រុម​មួយ​នេះ​​​បាន​យក​ឈ្នះ​ក្រុម​​ Rolling FC ដោយ​លទ្ធផល​ ៣-១ ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ ដូច្នេះ​​ក្រុម​ Rolling FC ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ ចំពោះ​ចំណាត់​ថ្នាក់លេខ​​៣​បាន​ទៅ​ក្រុម​ ឆន្ទៈ​កីឡា តាម​រយៈ​ជ័យជម្នះ​​លើ​​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤​ ពិស្ណុការ ដោយ​លទ្ធផល​ ៣-១។

លទ្ធផល​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​

  • ក្រុម​ Down Town Sport ឈ្នះ​​ក្រុម​ Down Town ដោយ​លទ្ធផល​ ៣-១
  • ក្រុម​ វណ្ណាស័ក្ត ឈ្នះ ក្រុម​ យុវជន​ពិស្ណុការ​ ដោយ​លទ្ធផល​ ៣-០
  • ក្រុម​ យុវជន​ឆន្ទៈ​កីឡា​ ឈ្នះ​ក្រុម​ Sear Pub and Bar ដោយ​លទ្ធផល​ ២-១
  • ក្រុម​ សម្ព័ន្ធ​ គ.ស.ន.ប.ក ឈ្នះ​ ក្រុម​ Younggan FC ដោយ​លទ្ធផល​ ៣-១
  • ក្រុម​ ពិស្ណុការ​ ឈ្នះ​ក្រុម​ Zear Pub FC ដោយ​លទ្ធផល​ ២-០
  • ក្រុម​ G3 FC ឈ្នះ​ក្រុម​ Rolling United ដោយ​លទ្ធផល​ ១-០
  • ក្រុម​ Victory Youth ឈ្នះ​ក្រុម​​មិត្ត​អ្នក​ច្បាប់​ (B) ដោយ​លទ្ធផល​ ១-០
  • ក្រុម​ Rolling FC ឈ្នះ​ក្រុម​ CBL (មេធាវី) ដោយ​លទ្ធផល ៥-១

លទ្ធផល​វគ្គ​៨​ក្រុម​ចុង​ក្រោយ​

  • ក្រុម​ Down Town Sport ឈ្នះ​ ក្រុម​វណ្ណាស័ក្ត ដោយ​លទ្ធផល ២-១
  • ក្រុម​ ​ឆន្ទៈ​កីឡា​ ឈ្នះ​ ក្រុម​ សម្ព័ន្ធ​ គ.ស.ន.ប.ក ដោយ​លទ្ធផល ៣-០
  • ក្រុម​ ពិស្ណុការ​ ឈ្នះ​ ក្រុម​ G3 FC ដោយ​លទ្ធផល​ ៣-០
  • ក្រុម​ Rolling FC ឈ្នះ ក្រុម​ Victory Youth ២-១

លទ្ធផល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

  • ក្រុម Down Town Sport ឈ្នះ​ ក្រុម ឆន្ទៈ​កីឡា ដោយ​លទ្ធផល ៣-១
  • ក្រុម Rolling FC ឈ្នះ ក្រុម ពិស្ណុការ ដោយ​លទ្ធផល ២-០

លទ្ធផល​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ

  • យក​លេខ​​៣​៖ ​ក្រុម​ ឆន្ទៈ​កីឡា ឈ្នះ ​ក្រុម ពិស្ណុការ ដោយ​លទ្ធផល​ ៣-១
  • យក​លេខ​១៖ ក្រុម Down Town Sport ឈ្នះ​ ក្រុម Rolling FC ដោយ​លទ្ធផល ៣-១

ក្រុម​ទាំង​១២​មណ្ឌលរាជធានី​ភ្នំពេញ​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស

  • ១-ក្រុម Down Town Sport ទទួល​បាន​ប្រាក់ ១ ៥០០ ដុល្លារ​អាមេរិក
  • ២-ក្រុម Rolling FC​ ទទួល​បាន​ប្រាក់ ១ ០០០ ដុល្លារ​អាមរិក
  • ៣-ក្រុម ឆន្ទៈ​កីឡាទទួល​បាន​ប្រាក់ ៥០០ ដុល្លារ​អាមេរិក
  • ៤-ក្រុម ពិស្ណុការទទួល​បាន​ប្រាក់ ២០០ ដុល្លារ​អាមេរិក​
  • ៥-ក្រុម Victory Youth
  • ៦-ក្រុម ក្រុម​ G3 FC
  • ៧-ក្រុម សម្ព័ន្ធ​ គ.ស.ន.ប.ក
  • ៨-ក្រុម វណ្ណាស័ក្ត
  • ៩-ក្រុម ពិស្ណុការ​
  • ១០-ក្រុម Younggan FC
  • ១១-ក្រុម Down Town
  • ១២-ក្រុម​​ មិត្ត​អ្នក​ច្បាប់​ (B)

ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ដែល​មាន​ក្រុម​ខ្លាំង​មក​ពី​តំបន់​​​ផ្សេង​ៗ​ចំនួន​៦៤​ក្រុម​នឹង​ត្រូវ​ចាប់​ផ្តើម​ប្រកួត​ថ្ងៃ​សៅរ៍ អាទិត្យ​ ទី​១៦​ ១៧ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ។

​កម្មវិធី​ប្រគំតន្ត្រី​ចំនួន ៣​ថ្ងៃ​ជាប់​គ្នា​​គឺ

  • ​ថ្ងៃ​ទី​១៥ ​ខែ​មីនា មាន​តារា​​សម្ដែង​ដូចជា​ សុគន្ធ នីសា, ណុប បា​យារិទ្ធិ, វីរៈ​សិទ្ធ, កញ្ញា រ៉េត ស៊ូហ្សាណា និង DJ Maily។ មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស​
  • ថ្ងៃ​ទី​១៦ ខែ​មីនា ​មាន​ការ​សម្ដែង​ដោយ​​លោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធ​កញ្ញា, ​ឈិន ម៉ានិច, វីឌីណែត, Step និង DJ Maily
  • ថ្ងៃ​ទី​១៧ ​ខែមីនា ​មាន​ការ​សម្ដែង​ដោយ​ លោក ព្រាប សុវត្តិ, ​អ្នក​នាង ​ពេជ្រ សោភា, ​កញ្ញា​ ទេព្យ​ បូព្រឹក, កញ្ញា សួស វីហ្សា, កូន​ប្រុស​លោក ព្រាប​ សុវត្តិ និង​ DJ Maily ។ ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី ហង្ស​មាស​​ ។ ​​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់