- 2019-03-14 08:25:48
- បាល់ទាត់
កាន់តែជក់ចិត្ត! Tiger Street Football Festival 2019 មណ្ឌលភ្នំពេញថ្ងៃទី២
- 2019-03-14 08:25:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែជក់ចិត្ត! Tiger Street Football Festival 2019 មណ្ឌលភ្នំពេញថ្ងៃទី២
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 នៅមណ្ឌលភ្នំពេញ បានឈានដល់ថ្ងៃទី២ហើយ ខណៈដែលក្រុមខ្លាំងៗមួយចំនួនក៏បានធ្លាក់ចេញទៅហើយដែរ។
នៅមណ្ឌលនេះ មាន៨៨ប្រកួតចូលរួមប្រកួត តាំងពីម្សិលមិញនេះ បន្ដដល់ថ្ងៃនេះនិងថ្ងៃស្អែក ដើម្បីស្វែងរកក្រុម១២ ឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេស ដណ្ដើមប្រាក់រង្វាន់ ១៥ ០០០ដុល្លារសហរដ្ឋអាមេរិក។ នៅមណ្ឌលនេះ ក្រុមទាំងអស់សុទ្ធតែពោរពេញដោយសមត្ថភាព ព្រោះគេសង្កេតឃើញថា ក្រុមការពារតំណែងជើងឯកម្សិលមិញធ្លាក់បាត់ទៅហើយ គឺអាណាចក្របៃតង ចាញ់ក្រោមថ្វីជើងក្រុមដានីញ៉ែល។ ដោយឡែកនៅថ្ងៃនេះវិញ ក្រុមខ្លាំងដូចជា ឪម៉ាល់ ជាដើមនោះក៏បានធ្លាក់ចេញទៅហើយដែរ ក្រោមថ្វីជើងរបស់ក្រុម 3G FC ក្នុងលទ្ធផលស្វិតស្វាញ ១-០។
កម្មវិធីប្រកួត Tiger Street Football Festival 2019 ថ្ងៃផ្ដាច់ព្រ័ត្រមណ្ឌលភ្នំពេញគឺថ្ងៃទី១៥ ខែមីនា ហើយចប់ភ្លាម នឹងធ្វើការចាប់ផ្ដើមភ្លាមតែម្ដង សម្រាប់ក្រុមទាំង៦៤ទូទាំងប្រទេស ដើម្បីលេងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៦ ១៧ខែមីនាឆ្នាំ២០១៩នេះ។ ទន្ទឹមនឹងនោះការប្រកួតបាល់ទាត់ ចាប់ពីថ្ងៃទិ១៣ ដល់ថ្ងៃទី១៧ និងការប្រគំតន្ត្រីចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ក៏មានផ្សាយផ្ទាល់តាមរយៈ Page ផ្លូវការរបស់ Tiger Beer ផងដែរ។
កម្មវិធីប្រគំតន្ត្រីចំនួន ៣ថ្ងៃជាប់គ្នាគឺ៖
ថ្ងៃទី១៥ ខែមីនា មានតារាសម្ដែងដូចជា សុគន្ធ នីសា, ណុប បាយារិទ្ធិ, វីរៈសិទ្ធ, កញ្ញា រ៉េត ស៊ូហ្សាណា និង DJ Maily។ មានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រស្មីហង្សមាស។
ថ្ងៃទី១៦ ខែមីនា មានការសម្ដែងដោយលោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធកញ្ញា, ឈិន ម៉ានិច, វីឌីណែត, Step និង DJ Maily។
ថ្ងៃទី១៧ ខែមីនា មានការសម្ដែងដោយ លោក ព្រាប សុវត្តិ, អ្នកនាង ពេជ្រ សោភា, កញ្ញា ទេព្យ បូព្រឹក, កញ្ញា សួស វីហ្សា, កូនប្រុសលោក ព្រាប សុវត្តិ និង DJ Maily ។ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រស្មី ហង្សមាស។
ចំពោះប្រាក់រង្វាន់ប្រចាំមណ្ឌលក្រុងភ្នំពេញមាន៖
១-ទទួលបាន ១៥០០ ដុល្លារអាមេរិក
២-ទទួលបាន ១០០០ ដុល្លារអាមេរិក
៣-ទទួលបាន ៥០០ ដុល្លារអាមេរិក
៤-ទទួលបាន ២០០ ដុល្លារអាមេរិក
ក្រុមជយលាភីទូទាំងប្រទេស៖
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក