• 2019-03-12 07:19:17
  • បាល់ទាត់

ក្ដៅ​ៗ ​Ronaldinho ​ពន្យា​ពេល​មក​កម្ពុជា​ហើយ ដោយសារ​បញ្ហា​លិខិត​ឆ្លង​ដែន ប៉ុន្តែ​សន្យា​រឿង​មួយ​ជាមួយ​អ្នក​គាំទ្រ​

  • 2019-03-12 07:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បញ្ជាក់​របស់​ខាង​ក្រុមហ៊ុន​ស្រាបៀរ Tiger ​គឺ​លោក Ronaldinho ​បាន​ពន្យា​ពេល​មក​កម្ពុជា​ហើយ ​ដោយសារ​តែ​លោក​មាន​បញ្ហា​លិខិត​ឆ្លង​ដែន ​មិន​អាច​មក​ចូលរួម​កម្មវិធី Tiger Street Football Festival 2019 ​បាន​ទេ។

បើ​តាម​ការ​បញ្ជាក់​គឺ​លោក Ronaldinho ​មិន​អាច​ចាកចេញ​ពី​ប្រទេស​ប្រេស៊ីល​បាន​ឡើយ ​ដូច្នេះ​លោក​មិន​អាច​បំពេញ​តាម​ការ​សន្យា​មក​ចូល​រួម​វគ្គ​ផ្ដាច់ព្រ័ត្រ Tiger Street Football Festival ​ឆ្នាំ​២០១៩​នៅ​កោះពេជ្រ ជាមួយ​អ្នក​គាំទ្រ​បាន​ឡើយ។ យ៉ាងណាមិញ ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​ដែល​ស្រលាញ់​លោក​ខ្លាំង សម្រាប់​ក្រុម​ឈ្នះ​ជើង​ឯក​ Tiger Street ឆ្នាំ​នេះ នឹង​មាន​ឱកាស​ទៅ​ជួប​លោក​ផ្ទាល់​នៅ​ឯ​ប្រទេស​ប្រេស៊ីល​តែ​ម្ដង។

វីរបុរស​បាល់​ទាត់​ពិភពលោក​ខាង​លើ​ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ដោះ​ស្រាយ​បញ្ហា​លិខិត​ឆ្លង​ដែន​របស់​ខ្លួន​រួច​រាល់ លោក​នឹង​អញ្ជើញ​មក​កម្ពុជា​ផ្ទាល់​តែ​ម្ដង ​ដើម្បី​មក​ជួប​អ្នក​គាំទ្រ​តាម​ការ​សន្យា​របស់​ខ្លួន​៕​

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី