• 2019-03-09 14:54:13
  • បាល់ទាត់

ថ្ងៃ​​នេះ​ PKNS និង​ Terrangganu ឈ្នះគូប្រកួតរកបាន៣ពិន្ទុដូចគ្នា​

  • 2019-03-09 14:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ PKNS FC និង​ Terrangganu FA ទទួល​បាន​​៣​ពិន្ទុ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​លីគ​កំពូល​ម៉ាឡេស៊ី​សប្តាហ៍​ទី​៦​ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ទទួល​បាន​ជ័យជម្នះ​លើ​គូ​ប្រកួត​រៀង​ៗ​ខ្លួន។

ក្រុម PKNS FC អរគុណ​អ្នក​គាំទ្រ (រូបថត៖ PKNS)

PKNS FC ដែល​មាន​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​បាន​យក​ឈ្នះ​ក្រុម​​ Felda United ដោយ​លទ្ធផល​​២-០។ ២​គ្រាប់​បាន​កើត​ឡើង​​នៅ​វគ្គ​ទី​១​មួយ​គ្រាប់​ដោយ​កីឡាករ​ Morales នៅ​នាទី​ទី​២៣ និង​​គ្រាប់​ទី​២​ដោយ​កីឡាករ​ Kozubaev នៅ​នាទី​ទី​៤៦។

ចំពោះ​ក្រុម​​ Terrangganu FC ដែល​មាន​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ធារី ចន្ថាប៊ីន​​ ខ្សែ​បម្រើ​ការពារ​កណ្តាល​បាន​យក​ឈ្នះ​ក្រុម​ Melaka United ដោយ​លទ្ធផល​ ៣-០ ដែរ​គឺ​គ្រាប់​ទី​១​រក​បាន​​នៅ​នាទី​​ទី​២៤​ដោយ​កីឡាករ​ Haniff​ និង​គ្រាប់​ទី​​ពីរ​រក​បាន​ដោយ​កីឡាករ​ Shaakhmedov នៅ​នាទី​ទី​៤២ ហើយ​គ្រាប់​ទី​៣​រក​បាន​នៅ​វគ្គ​ទី​២។

គិត​តាម​លទ្ធផល​សប្តាហ៍​ទី​៦​នេះ​គឺ​ PKNS មាន​១១​ពិន្ទុ​​តាម​រយៈ​ឈ្នះ​​៣​ប្រកួត​ ស្មើ​​២​ និង​ចាញ់​​១​ឈរ​នៅ​លេខ​៤​នៃ​តារាង​លីគ​ ខណៈ​ Terrangganu មាន​​៩​ពិន្ទុ​តាម​​រយៈ​ឈ្នះ​​២ ស្មើ​៣​ និង​ចាញ់​១​ដោយ​ឈរ​លេខ​៦​បណ្តោះ​អាសន្ន៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី