• 2019-03-08 04:23:25
  • បាល់ទាត់

៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ Messi ​ស៊ុត Free-Kick ​ចូល​ទី​ច្រើន​ជាង​គេ​ចុះ Ronaldo ?

  • 2019-03-08 04:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម ៥ ​​ឆ្នាំ​ចុង​ក្រោយ​កីឡាករ​​លំដាប់​កំពូល​ៗ​​ចំនួន ១០ នាក់​ត្រូវ​បាន​គេ​រាប់​ជា​អ្នក​​ស៊ុត​បាល់ Free-Kick​ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​នោះ​ Messi ​គឺ​ស្ថិត​នៅ​លើ​គេ​ ដោយ​ស៊ុត​​ចូល​ទី​បាន​សម្រេច​​ចំនួន ២៤ ដង​ក្នុង​ការ​ស៊ុត​សរុប​គ្រប់​ការ​ប្រកួត​ ២៨៦ លើក។

​ចំណែក Ronaldo គឺ​ស្ថិត​នៅ​លេខ៩ ដោយ​ស៊ុត​ Free-Kick ​បញ្ចូល​ទី​បាន​សម្រេច​​​ចំនួន ៩​គ្រាប់​ ក្នុង​ការ​ស៊ុត​សរុប​ចំនួន ១៧៤ លើក​។ ចំពេល​ដែល​ Neymar ស្ថិត​នៅ​លេខ​៤​ ដោយ​ស៊ុត​បាន ១១ គ្រាប់​ក្នុង​ការ​ស៊ុត​សរុប​ ៧៧​លើក។ ខណៈ​ដែល ​Griezmann ស៊ុត​​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​ ៧​ លើក​ស្ថិត​នៅ​លេខ​១០​ ក្នុង​តារាង​អ្នក​ស៊ុត​ Free-Kickក្នុង​រយៈ​ពេល​៥​​ឆ្នាំ​ចុង​ក្រោយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់