- 2019-03-08 02:22:27
- បាល់ទាត់
Chelsea ដាក់ជើងខ្លាំងអ៊ុយក្រែន ៣-០ ខណៈ Arsenal ចាញ់ក្រុមមធ្យមនៅលីគបារាំង ៣-១
- 2019-03-08 02:22:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea ដាក់ជើងខ្លាំងអ៊ុយក្រែន ៣-០ ខណៈ Arsenal ចាញ់ក្រុមមធ្យមនៅលីគបារាំង ៣-១
ចន្លោះមិនឃើញ
តោខៀវ Chelsea បានយកឈ្នះទៅលើជើងខ្លាំងរបស់អ៊ុយក្រែន Dynamo Kyiv ៣-០ ស្របពេលកាំភ្លើងធំ Arsenal ចាញ់ក្រុមកំពុងស្ថិតនៅលេខ១០នៃ Ligue 1 របស់បារាំង Rennes ៣-១ នៃការប្រកួត UEFA Europa League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ។
ជំនួបរវាងតោខៀវ និង Dynamo Kyiv ធ្វើឡើងនៅទឹកដី Stamford Bridge នៃប្រទេសអង់គ្លេស ដែល៣គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយ Pedro នៅនាទីទី១៧ Willian នៅនាទីទី៦៥ និង C. Hudson-Odoi រកបាននៅនាទីទី៩០។
ចំណែក ជំនួបរបស់ Arsenal គឺធ្វើឡើងនៅទឹកដី Roazhon Park របស់ក្រុម Rennes ។ ៣ គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ B. Bourigeaud នាទីទី៤២ ក្រោយពេលខ្សែការពារ S. Papastathopoulos របស់ក្រុមភ្ញៀវទទួលបានកាតក្រហមនាទីទី៤១។
ពីរគ្រាប់ទៀតរបស់ម្ចាស់ផ្ទះគឺកើតឡើងដោយសារការធ្វើឲ្យចូលទីខ្លួនឯងរបស់ Nacho Monreal នៅនាទីទី៦៥ និងគ្រាប់ទី៣ របស់ Rennes រកបានដោយខ្សែបម្រើ I. Sarr នៅនាទីទី៨៨។ ចំណែក១គ្រាប់របស់ Arsenal រកបានដោយ A. Iwobi នៅនាទីទី៣៕
ទស្សនាវីដេអូ Highlights