- 2019-03-07 03:28:22
- បាល់ទាត់
ឆាំង ពិសិដ្ឋ ៖ រដូវកាលនេះលីគ នឹងមានការប្រកួតប្រជែងគួរឲ្យចាប់អារម្មណ៍
- 2019-03-07 03:28:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាំង ពិសិដ្ឋ ៖ រដូវកាលនេះលីគ នឹងមានការប្រកួតប្រជែងគួរឲ្យចាប់អារម្មណ៍
ចន្លោះមិនឃើញ
លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បញ្ចេញទស្សនៈផ្ទាល់ខ្លួនថា លីគកំពូលកម្ពុជារដូវកាលនេះ នឹងកាន់តែមានការប្រកួតប្រជែងខ្លាំង។
លីគកំពូលកម្ពុជា នឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដែលមានក្រុមចូលរួមចំនួន១៤។ ទាក់ទងការប្រកួតលីគកំពូលអតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា ឆ្នាំនេះគ្រប់ក្លឹបធំៗមានការនាំចូលកីឡាករល្អៗ ហើយមានការរៀបចំបានល្អ មានទាំងការប្រកួតមិត្តភាពជាច្រើន។
ចំណុចទាំងនេះអាចបញ្ជាក់បានថា លីគឆ្នាំនេះនឹងមានការប្រកួតប្រជែងខ្លាំង ដោយសារក្រុមច្រើន ហើយក្លឹបសុទ្ធតែខ្លាំង។ លោកសំណូមពរឲ្យអ្នកគាំទ្រមេត្តាចូលរួមទស្សនាការប្រកួតលីគឲ្យបានច្រើន ពីព្រោះលីគខ្លាំងជម្រើសជាតិក៏ខ្លាំង។
សូមបញ្ជាក់ថា ក្រុមទាំង១៤ ដែលនឹងចូលលេងលីគកំពូលកម្ពុជារដូវកាលនេះមាន៖
១- ភ្នំពេញក្រោន ប្រើទីលាន RSN
២- វិសាខា ប្រើកីឡដ្ឋានវិសាខា
៣- ក្រសួងការពារជាតិ ប្រើស្ដាតចាស់
៤- អាស៊ីអឺរ៉ុប ប្រើទីលាន AEU
៥- អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើទីលាន 7NG
៦- អង្គរថៃហ្គ័រ ប្រើកីឡដ្ឋាននៅសៀមរាប
៧- ព្រះខ័នរាជស្វាយរៀង ប្រើកីឡដ្ឋានស្វាយរៀង
៨- អគ្គិសនីកម្ពុជា ប្រើកីឡដ្ឋានអគ្គិសនី
៩- សូលទីឡូអង្គរ ប្រើកីឡដ្ឋានសៀមរាប
១០- គីរីវង់សុខសែនជ័យ ប្រើកីឡដ្ឋានខេត្តតាកែវ
១១- កំពង់ចាម ប្រើកីឡដ្ឋាន ប៊ុនរ៉ានី ហ៊ុនសែន មេមត់
១២- យុវជនបាទី ប្រើកីឡដ្ឋាននៅទន្លេបាទី
១៣- ណាហ្គាវើល ប្រើស្តាតចាស់
១៤- បឹងកេត ប្រើកីឡដ្ឋានបឹងកេត ប៉ុន្តែត្រូវការពេលបន្តិចទៀតទើបប្រើបាន