
- ច័ន្ទ, 4 មីនា 2019 04:52
- បាល់ទាត់
គ្រូ Khmer United A ប្រាប់តិចនិក វាយបកយកឈ្នះ Mambo ក្រោយដៃគូនាំមុខ ២-០
- ច័ន្ទ, 4 មីនា 2019 04:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Khmer United A ប្រាប់តិចនិក វាយបកយកឈ្នះ Mambo ក្រោយដៃគូនាំមុខ ២-០
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ Khmer United A បានវាយបកយកឈ្នះទៅលើក្រុម Mambo PP ៤-២ បន្ទាប់ពីដៃគូមួយនេះនាំមុខ ២-០ មុន សម្រាប់ការប្រកួតពានរង្វាន់ Keller Williams Cambodia League 2019 ( Khmer Real Estate ពីមុន) សប្ដាហ៍ទី១ នៅទីលានវេស្ទើនម្សិលមិញនេះ។
ក្រោយពេលដៃគូនាំមុខពីរគ្រាប់មុន លោក កែវ សារិន គ្រូបង្វឹករបស់ក្រុម Khmer United A បានបង្ហើបថា លោកបានប្រើយុទ្ធសាស្ត្រ វាយសម្រុកខ្លាំង ដោយប្រើខ្សែការពារ ៣ រូប។ អ្វីដែលសំខាន់ក្នុងការវាយបកវិញបាន ៤ គ្រាប់នេះ គឺកីឡាករបរទេសរបស់លោក យល់ព្រមលេងតាមការពន្យល់របស់លោក ដោយលេងជាក្រុម និងសហការគ្នា មិនបន្តលេងតាមបែបម្នាក់ឯងដូចពេលចាប់ផ្ដើមដំបូង។
សម្រាប់ពីរគ្រាប់ដែលបាត់បង់នៅដើមវគ្គទី១ គឺកើតឡើងដោយសារ ក្រុមរបស់លោករៀបចំមិនទាន់ត្រូវគ្នា ពោលគឺកីឡាករបរទេសលេងតែជាមួយបរទេស មិនបោះបាល់ឲ្យកីឡាករខ្មែរ។ ជ័យជម្នះនេះក៏អាចកើតឡើងបានដោយសារការដាក់កីឡាករថ្មីចូល ដើម្បីបំបែកប្រព័ន្ធការពាររបស់ Mambo PP បានសម្រេច។
លទ្ធផលសប្ដាហ៍ទី១៖
Riel PP ៧ : ០ Home Sport
ATK ០ : ៨ Bayon
Khmer UTD U22 ២ :៣ ISI
Bassac ៣ : ១ Anvaya
Sniper ១ : ១ Tun Sorng
Avatar ១០ : ០ Sen Sok Empire
Khmer UTD B ២ : ០ Tang Kok
Khmer UTD A ៤ : ២ Mambo PP
រូបមន្តនៃការប្រកួតក្រុមឈ្នះទទួលបាន ៣ ពិន្ទុស្មើ ១ ពិន្ទុចាញ់ ០ ពិន្ទុ។ ក្រុមចូលរួមឆ្នាំនេះមាន ១៤ សម្រាប់ក្រុមដែលមានពិន្ទុលើសគេក្នុងការប្រកួតសន្សំពិន្ទុ១ជើង នឹងក្លាយជាជើងឯក Keller Williams Cambodia League 2019 ស្របពេលក្រុមចន្លោះពីលេខ ២ ដល់លេខ ៥ នឹងធ្វើការប្រកួតដណ្ដើមជើងឯក KW Cambodia Cup 2019។ ប្រាក់រង្វាន់ ៖
ជើងឯក KW Cambodia League 2019 ទទួលបាន ២៤ លានរៀល
ជើងឯក KW Cambodia Cup 2019 ទទួលបាន ១២ លានរៀល
ជើងឯករងទទួលបាន ៨លានរៀល
ចំណាត់ថ្នាក់លេខ៣ទទួលបាន ៦លានរៀល
ក្រុម Fair Play ទទួលបាន ២ លានរៀល
អ្នករកគ្រាប់បាល់បានច្រើនជាងគេ១លានរៀល
អ្នកចាំទីល្អជាងគេ ១លានរៀល