• 2019-03-03 14:01:04
  • បាល់ទាត់

TN Kandal លើក​ពាន ​មណ្ឌល​ខេត្ត​កណ្ដាល​ Tiger Street Football Festival​​​ 2019

  • 2019-03-03 14:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម TN Kandal បាន​លើក​ពាន​ Tiger Street Football Festival​​​ 2019 មុន​នេះ​ប្រចាំ​មណ្ឌល​ខេត្ត​កណ្ដាល​ ក្រោយ​យក​ឈ្នះ​ក្រុម SERV ​ក្នុង​លទ្ធផល​ ៣-២ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

​សម្រាប់​ក្រុម​លេខ៣ បាន​ទៅ​លើ​​ក្រុម​ ព្រែកប្រាកីឡា ដែលយក​ឈ្នះ​​ក្រុម Blue Moon ​ក្នុងលទ្ធផល ៣-២ ដែរ ។ ​ដូច្នេះ​ក្រុម​ដែល​បាន​ឡើង​ទៅ​លេង​នៅ​ភ្នំពេញ​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​គឺ​មាន​​ក្រុម TN Kandal , SERV , ព្រែកប្រាកីឡា និង Blue Moon។

នៅ​រាត្រី​នេះ​ដែរស្រាបៀរ Tiger ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​ជូន​អ្នក​គាំទ្រ​ទស្សនា​ផង​ដែរ។ ដោយ​ក្នុង​នោះ​មាន​តារា​ចម្រៀង​ល្បី​ៗ​ដូចជា ​លោក ព្រាប សុវត្ថិ ​អ្នក​នាង ​ពេជ្រ សោភា ​លោក នី រតនា ​ឈិន ម៉ានិច រ៉េត ស៊ូហ្សាណា ​និង DJ Maily ​ផង​ដែរ។ ការ​ប្រគំតន្ត្រី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស។

ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​ខេត្តកណ្ដាល

  • ១-ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ៧០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៣៥០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ១៥០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កណ្ដាល​នេះ​ទៅ​គឺ៖

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់