
- 2019-03-03 06:36:28
- បាល់ទាត់
សុខសិលា សង្ឃឹមបង្ហាញខ្លួនជម្រើសដំបូងនៅ U23 ក្រោយបង្ហាញខ្លួនបានមួយប្រកួតនៅ U22
- 2019-03-03 06:36:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខសិលា សង្ឃឹមបង្ហាញខ្លួនជម្រើសដំបូងនៅ U23 ក្រោយបង្ហាញខ្លួនបានមួយប្រកួតនៅ U22
ចន្លោះមិនឃើញ
អ្នកចាំទីជម្រើសជាតិកម្ពុជា កែវ សុខសិលា បង្ហាញក្ដីសង្ឃឹមបានបង្ហាញខ្លួន ក្នុងជម្រើសដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ២៣ ឆ្នាំ ក្នុងការប្រកួតជម្រុះ AFC U23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចុងខែនេះ។
ការប្រកួតជម្រុះនេះ នឹងចាប់ផ្ដើមចន្លោះពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដែលមានប្រទេសខ្លាំងៗដូចជាកូរ៉េខាងត្បូង អូស្ត្រាលី និងឆាយនីសតៃប៉ិ ស្ថិតនៅពូល H ជាមួយកម្ពុជា។
អ្នកចាំទីរបស់ក្លឹបវិសាខារូបនេះបានឲ្យដឹងថា ខ្លួនមានជំនឿចិត្តអាចបង្ហាញខ្លួនក្នុងជម្រើសដំបូងឡើងក្នុងពាន U23 ខាងលើ។ រូបគេមើលឃើញចន្លោះខ្វះខាតរបស់ខ្លួនគឺចំណុចជើង ដែលទាមទារឲ្យពង្រឹងបន្ថែម និងពិសេសគឺបទពិសោធលេងពានអន្តរជាតិ។
សិលា យល់ថា សម្រាប់ឱកាសជាប់ U23 គឺមានខ្ពស់ ហើយក៏សង្ឃឹមបានបង្ហាញខ្លួនក្នុងជម្រើសដំបូងដូចគ្នា។ អតីតអ្នកចាំទីរបស់ក្លឹបភ្នំពេញក្រោនរូបនេះ បានបង្ហាញខ្លួនតែមួយប្រកួតគត់ក្នុងព្រឹត្តិការណ៍ AFF U22 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយកាលនោះគឺចាញ់ U22 ឥណ្ឌូណេស៊ី ២-០ ៕