• 2019-03-03 03:30:22
  • បាល់ទាត់

Tiger Street Football Festival 2019 ​មណ្ឌល​ខេត្ត​កណ្ដាល ​បើក​ឆាក​ហើយ​

  • 2019-03-03 03:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​បាល់ទាត់​ Tiger Street Football Festival​​​ 2019 មណ្ឌល​ខេត្ត​កណ្ដាល បាន​បើក​ឆាក​ការ​ប្រកួត​ព្រឹក​មិញ​នេះ​ហើយ ​ដោយ​មាន​ក្រុម​ចូល​រួម​យ៉ាង​ច្រើន​កុះករ។

​នៅ​​លើ​ទីលាន​មាន​ដំបូល​យ៉ាង​ស្រស់​ស្អាត​នៅ​មាត់​ទន្លេ​​​​ក្រុង​តាខ្មៅ ព្រឹត្តិការណ៍​ខាង​លើ​ បាន​បើក​ការ​ប្រកួត​​យ៉ាង​ស្វិតស្វាញ។ ​ក្រុម​ទាំង​៤៦ ​សុទ្ធ​តែ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ឡើង​ទៅ​វគ្គ​បន្ដ។ រំលឹក​ថា​មណ្ឌល​នេះ​ដែរ ​នឹង​ស្វែង​រក​ក្រុម​ពី​លេខ​១​ដល់​ទៅ​៤ ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។ ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៦ ​១៧​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ ​ពួកគេ​នឹង​មាន​ឱកាស​បាន​ជួប​ជាមួយ​កំពូល​តារា​បាល់ទាត់ Ronaldinho ​ផង​ដែរ។

ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​ខេត្តកណ្ដាល

  • ១-ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ៧០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៣៥០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ១៥០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កណ្ដាល​នេះ​ទៅ​គឺ៖

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់