• 2019-03-03 02:32:09
  • បាល់ទាត់

Lukaku ជួយ Man Utd ​រក​បាន​៣​ពិន្ទុ​ចុង​ម៉ោង ខណៈ​ Man City ​ស៊ុត​១៧​ជើង​បាន​១​គ្រាប់​

  • 2019-03-03 02:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​របស់​បិសាច​ក្រហម Manchester United, Lukaku​ បាន​ក្លាយ​ជា​អ្នក​រក​​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​នៅ​ចុង​ម៉ោង ដោយ​យក​ឈ្នះ Southampton ៣-២​ ស្រប​ពេល Man City ស៊ុត​១៧​ជើង​ទៅ​លើ​ម្ចាស់​ផ្ទះ AFC Bournemouth រក​បាន​១​គ្រាប់​ សម្រាប់​ការ​ប្រកួត​ English Premier League សប្ដាហ៍​ទី​២៩ ។

​៣​គ្រាប់​របស់​ម្ចាស់​ផ្ទះ​រក​​បាន​ដោយ Lukaku ២​គ្រាប់​នា​ទី​ទី​៥៩ និង​​នាទី​ទី​៨៨ ស្រប​ពេល​ ​Andreas Pereira ​រក​បាន​១​គ្រាប់​​​នៅ​នាទី​ទី​៥៣ ។ សម្រាប់​២​គ្រាប់​របស់​ក្រុម​ភ្ញៀវ​គឺ​រក​បាន​ដោយ​ Yann Valery នៅ​នាទី​ទី២៦ និង​ James Ward Prowse​ នាទី​ទី​៧៥។ យ៉ាងណាមិញ គ្រាប់​បាល់​ជ័យជម្នះ​របស់​ Lukaku គឺ​ចុង​ម៉ោង​ទៅ​ហើយ ពោល​គឺ​នាទី​ទី​៨៨ ​ដែល​នេះ​ជា​គ្រាប់​បាល់​សម្រាប់ Man Utd ទទួល​បាន ៣ ពិន្ទុ​បន្ថែម។

​សម្រាប់ Man City វិញ​​យក​បាន ៣ ពិន្ទុ​ ដោយ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ AFC Bournemouth ជា​មួយ​ការ​ស៊ុត​១៧​ជើង​ក្នុង​នោះ​ចំ​គោល​ដៅ ៧ ជើង ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះ​វិញ​មិន​បាន​ស៊ុត​សូម្បី​១​ជើង​មក​កាន់​ក្រុម​ភ្ញៀវ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់